ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញសពជន​បរទេសម្នាក់​នៅ​ឆ្នេរអារី​ស្តុន​

10 ឆ្នាំ មុន

ខេត្ត​​ព្រះ​​សី​ហ​នុ ៖ ​​សព​​ជន​បរទេស​​មិន​​ស្គាល់​អត្តសញ្ញាណ​​ម្នាក់ ត្រូវ​​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​​​ស្លាប់​​កប់​ខ្សាច់​​ជិត​ពាក់​កណ្តាល​ខ្លួន បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​០៥ ​និង​៥០​នាទី​​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា​ ២០១៥ ស្ថិត​នៅ​​ចំណុច​​ឆ្នេរ​​អា​​រី​ស្តុ​ន ​ក្នុង​ក្រុម​ទី​១៧ ​ភូមិ​៤ សង្កាត់​​លេខ​​៤ ក្រុងព្រះសីហនុ​ ។

យោង​​តាម​​ប្រភព​​​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​​ថា​ សាក​​​សព​​​​មិន​ត្រូវបាន​ទាន់​ស្គាល់​​អត្តសញ្ញាណ​​ទេ ​​មាន​​ស្លៀក​ខោខ្លី​ពណ៌​​ខ្មៅ ពុំ​មាន​​អាវ​​នោះ​ទេ ​។ ​រហូត​​មក​ដល់​​វេលា​ម៉ោង​១១​​ថ្ងៃត្រង់​ថ្ងៃ​​ដដែល សមត្ថកិច្ច​​កំពុង​ធ្វើ​ស្រាវជ្រាវ​​តាម​ផ្ទះ​​សំណាក់ សណ្ឋាគារ និង​ផ្ទះ​ជួល​នៅ​ក្បែរ​នោះ​ ។

ជុំវិញ​​ករណី​នេះ​​​ដែរ ប្រជាពលរដ្ឋ​ម្នាក់​​​​ដែល​មាន​តូប​ក្បែ​រនោះ​​បាន​ឱ្យ​​​ដឹង​ថា ​សព​នេះ​គេ​សង្ស័យ​ថា ស្លាប់​ដោយសារ​ស្រវឹងស្រា ហើយ​​គាំងបេះដូង​​ស្លាប់​​នៅ​ចន្លោះ​ម៉ោង០៨យប់​ថ្ងៃ​ទី​១៦​ មិថុនា​ ២០១៥ ព្រោះ​កាលពី​ព្រលប់​នៅ​ចំណុច​​នេះ​ ពុំ​បានឃើញ​​សព​នោះ​ទេ​ ហើយ​​ក៏​ពុំ​មាន​មនុស្ស​ណា​ម្នាក់​​មក​ងូត​ទឹក​ម្តុំ​នោះ​ដែរ ​។