ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង់​ស្នេហ៍​នាង​ម៉ាស្សា បាត់​លុយ​ជិត៥.០០០​ដុល្លារ ប្តឹង​ទារ​បាន​វិញ​៨០០​ដុល្លារ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រឿងអាស្រូវ​ស្នេហ៍​មិន​ស្មោះ​មួយ​បាន​បែកធ្លាយ ក្រោយ​ពី​បុរស​ម្នាក់​អស់ប្រាក់​ជិត​៥.០០០​ដុល្លារ​ដោយសារ​លង់​ស្នេហ៍​នាង​ម៉ាស្សា​កោស​ជប់​ម្នាក់ ដែល​ទីបំផុត​រាត្រី​ទឹកឃ្មុំ​ក្លាយជា​រាត្រី​ទឹកខ្មេះ រស់​កៀកកើយ​គ្នា​បាន​ត្រឹមតែ​២​យប់​២​ថ្ងៃ​លើ​ទឹកដី​ថៃ

ខេត្តបន្ទាយមានជ័យ ៖ រឿងអាស្រូវ​ស្នេហ៍​មិន​ស្មោះ​មួយ​បាន​បែកធ្លាយ ក្រោយ​ពី​បុរស​ម្នាក់​អស់ប្រាក់​ជិត​៥.០០០​ដុល្លារ​ដោយសារ​លង់​ស្នេហ៍​នាង​ម៉ាស្សា​កោស​ជប់​ម្នាក់ ដែល​ទីបំផុត​រាត្រី​ទឹកឃ្មុំ​ក្លាយជា​រាត្រី​ទឹកខ្មេះ រស់​កៀកកើយ​គ្នា​បាន​ត្រឹមតែ​២​យប់​២​ថ្ងៃ​លើ​ទឹកដី​ថៃ ខាង​ស្រី​លួច​រត់​ត្រឡប់​មក​ដី​ខ្មែរ​វិញ​តែ​ម្នាក់ឯង ឯខាង​ប្រុស​ក៏​តាម​មក​ដាក់​ពាក្យបណ្ដឹង​ទាមទារ​បាន​ប្រាក់​មក​វិញ​តែ​៨០០​ដុល្លារ​ប៉ុណ្ណោះ ។

ការ​ប្ដឹង​ទារប្រាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ។ បុរស​ដែល​ដាក់​ពាក្យបណ្ដឹង​ទារប្រាក់​ពី​ស្ត្រី​ម៉ាស្សា​កោស​ជប់​ឈ្មោះ​លី​ដា អាយុ​៤៤​ឆ្នាំ ជា​អ្នក​ខេត្តព្រះវិហារ និង​ជា​កម្មករ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​៦​ឆ្នាំ​មក​ហើយ មិន​ដែល​បាន​វិល​ត្រឡប់​ទៅ​ស្រុក​ទេ ហើយ​ទីបំផុត​ប្រាក់​រាប់​ពាន់​ដុល្លារ​ដែល​ខំ​សន្សំ​នៅ​សល់​តែ​បន្ដិចបន្ដួច ព្រោះតែ​ចាញ់​ក្នុង​ល្បែង​ស្នេហា ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជាដើម​បណ្ដឹង​ឈ្មោះ​លី​ដា ក្រោយ​ពី​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​បាន​ចូល​ទៅ​ហាង​ម៉ាស្សា​កោស​ជប់​មួយ​យីហោ​«​ស្រី​វី​» មាន​ទីតាំង​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ពេល​ម៉ាស្សា​នោះ​ក៏​បាន​លង់​ស្នេហ៍​ស្ត្រី​ម្នាក់​ឈ្មោះ​ពិសី អាយុ​ជាង​៣០​ឆ្នាំ ដែល​ខ្លួន​ឱ្យ​ម៉ាស្សា​ធ្វើ​សរសៃ​ឱ្យ​នោះ​ដោយ​បាន​សុំ​ស្រឡាញ់​យក​ធ្វើ​ជា​ប្រពន្ធ ។

 ប្រភព​បន្ត​ទៀត​ថា គូស្នេហ៍​មួយប៉ប្រិចភ្នែក​នេះ បន្ទាប់​ពី​ត្រូវរ៉ូវ​គ្នា ក៏​នាំ​គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅផ្ទះ​សំណាក់​និង​ចូល​ទៅ​ដី​ថៃ​បាត់​២​ទៅ​៣​យប់ ប៉ុន្តែ​មិនដឹង​ថា​មានរឿង​អ្វី​ទេ បែរជា​ខាង​ស្រី​រត់​មក​ដី​ខ្មែរ​មុន​ធ្វើ​ឱ្យ​បុរស​ឈ្មោះ​លី​ដា តាម​មក​រករឿង​និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ។ ក្នុង​ពាក្យបណ្ដឹង​ដើម្បី​ទាមទារ​ប្រាក់​វិញ​បុរស​នេះ​អះអាង​ថា​ខ្លួន​បាត់បង់​ប្រាក់​ទៅ​លើ​ស្ត្រី​រូប​នេះ​អស់​ជិត៥.០០០​ដុល្លារ ។

ជុំវិញ​ករណី​ខាងលើ នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​បោ​៉​យ​ប៉ែ​ត​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​កោះសន្តិភាព​ថា រឿងរ៉ាវ​ខាងលើ​គឺ​ពិតជា​កើត​មាន​មែន កាលពី​ថ្ងៃ​ទី​១៥ មិថុនា​។ សមត្ថកិច្ច​ដដែល​នេះ​ប្រាប់​ថា ស្ត្រី​ចុងចោទ​មិន​បាន​ធ្វើការ​នៅ​ប៉ោយ​ប៉ែ​ត​ទេ ខណៈ​បុរស​ឈ្មោះ​លី​ដា​មក​ដាក់​ពាក្យបណ្ដឹង​ទារប្រាក់​នោះ ។​ ប៉ុន្តែ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​បាន​ដោះស្រាយ​បញ្ចប់​វិញ​ហើយ គឺ​ស្ត្រី​ជា​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​ចេញ​សង​ជំនួស​៨០០​ដុល្លារ​។ ករណី​ខាងលើ​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់​«​ស្រី​វី​» ដែល​មានឈ្មោះ​ស្រី​វី ភេទ​ស្រី អាយុ​ជាង​៣០​ឆ្នាំ នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​រឿងរ៉ាវ​ខាងលើ​បែរជា​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​ចឹ​ង រឿ​ន អាយុ​៤៥​ឆ្នាំ លើក​ទូរស័ព្ទ​ជំនួស​ដោយ​អះអាង​ថា គាត់​ជា​ឪពុកមា​របស់​ម្ចាស់​ហាង ។

ឪពុកមា​ម្ចាស់​ហាង​រូប​នេះ​ប្រាប់​ថា គាត់​និង​ក្មួយ​ស្រី​មិនសូវ​ដឹង​រឿង​ខាងលើ​ប៉ុន្មាន​ទេ ព្រោះ​បុរស​ដែល​មក​ប្ដឹង​នោះ​ក្រោយ​ពី​ចូល​មក​ឲ្យ​ឈ្មោះ​ពិសី​ម៉ាស្សា​ឲ្យ បែរជា​គេ​ទាក់ទង​ត្រូវរ៉ូវ​គ្នា​រួច​នាំ​គ្នា​ទៅ​ឡើងផ្ទះ​សំណាក់​បាត់ និង​បង្ហួស​ទៅ​ថៃ​មិន​ឲ្យ​គាត់​និង​ក្មួយ​ស្រី​ដឹង​ទេ ។ បុរស​ខាងលើ​ប្រាប់​បន្ត​ថា ការ​ដោះស្រាយ​ប្រាក់​៨០០​ដុល្លារ​ឲ្យ​ទៅ​បុរស​ដើមបណ្ដឹង មិនមែន​ជា​ប្រាក់​របស់​ក្មួយ​ស្រី​គាត់​ដូច​សមត្ថកិច្ច​លើក​ឡើង​នោះ​ទេ ការ​ពិតជា​ប្រាក់​របស់​ស្ត្រី​ម្នាក់​ជា​សាច់ញាតិ​ស្ត្រី​ចុងចោទ ដែល​នៅ​ធ្វើការ​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់​ជាមួយ​គ្នា​ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ។

ទោះជា​យ៉ាងណា រឿងរ៉ាវ​នេះ​គេ​នៅ​តែ​មាន​មន្ទិល​នៅឡើយ ព្រោះ​ស្ត្រី​ម្នាក់​ដែល​បុរស​ខាងលើ​អះអាង​ថា ជា​សាច់ញាតិ​ស្ត្រី​ចុងចោទ​ពេល​សួរនាំ​តាម​ទូរស័ព្ទ​បាន​ប្រកែក​ថា «​ឲ្យ​ឆ្លើយ​យ៉ាងម៉េច​បើ​អត់​ដឹង​អី​ផង​» ។ សង្ស័យ​ប្រាក់​ដែល​ចេញ​ជំនួស​នោះ​ជា​របស់​ថៅកែ​ហាង? ព្រោះ​មាន​ប្រភព​ថា​ស្ត្រី​ឈ្មោះ​ពិសី ដែល​ចុងចោទ​គឺជា​ក្មួយ​ស្រី​ម្ចាស់​ហាង​ម៉ាស្សា​កោស​ជប់ «​ស្រី​វី​» នេះ​ហើយ​មើលទៅ ដែល​សង្ស័យ​ថា ពួក​គេ​ត្រូវរ៉ូវ​គ្នា​ជួយ​លាក់ខ្លួន​អ្នកជាប់ចោទ ៕