ខេត្តកណ្តាល ៖ ជនជាតិបារាំងម្នាក់ ជាប់ចោទពីបទរួមភេទជាមួយក្មេងប្រុសអាយុ១២ឆ្នាំ ត្រូវនគរបាលនាយកដ្ឋាន សហការជាមួយនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តកណ្តាល ធ្វើការឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ មិថុនា ២០១៥ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះ Bernaed Louis Fancois ភេទប្រុស អាយុ៥០ឆ្នាំ ជាភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខ Y-61590 ស្នាក់នៅផ្ទះជួលក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ការឃាត់ខ្លួនជនជាតិបារាំងរូបនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ម្តាយកុមារារងគ្រោះឈ្មោះឡេង សុខនី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិកោះខែល ឃុំកោះខែល ឃុំកោះខែល ស្រុកស្អាង និងយោងតាមដីកាបង្គាប់ឱ្យចូលខ្លួនរបស់លោកលឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល ។
ប្រភពពីមន្ត្រីនគរបាលឱ្យដឹងថា ម្តាយកុមារារងគ្រោះបានប្តឹងជនជាតិបារាំងរូបនោះថា បានសេពសន្ថវៈជាមួយកូនប្រុសរបស់គាត់ដែលមានអាយុ១២ឆ្នាំជាច្រើនលើក រហូតដល់កូនគាត់មានជំងឺ ។


ចែករំលែកព័តមាននេះ