ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវ២ក្រុម​បង្កហិ.ង្សា​ដាក់គ្នា​​ផ្អើល​នៅ​សួន​​ច្បារ​មុខ​ណា​ហ្គា​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​តែ​មាន​ក្មេង​ស្ទាវ​២​ក្រុម ដេញ​វាយ​គ្នា​លើ​សួនច្បារ​មុខ​កាស៊ីណូ​ណា​ហ្គា បណ្តាល​ឱ្យ​ក្មេង​ស្ទាវ​មួយ​ក្រុម​រង​របួស​បែកក្បាល និង​ដៃ​ចំណែកឯ​ម្ខាង​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ដែល​ហេតុ​ការ​នេះ បាន​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​តែ​មាន​ក្មេង​ស្ទាវ​២​ក្រុម ដេញ​វាយ​គ្នា​លើ​សួនច្បារ​មុខ​កាស៊ីណូ​ណា​ហ្គា បណ្តាល​ឱ្យ​ក្មេង​ស្ទាវ​មួយ​ក្រុម​រង​របួស​បែកក្បាល និង​ដៃ​ចំណែកឯ​ម្ខាង​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ដែល​ហេតុ​ការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ មិថុនា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវភ្លោះ​មុខ​កាស៊ីណូ​ណា​ហ្គា ក្នុង​សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌចំការមន ។

បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម ជិះ​ម៉ូតូ​៣​គ្រឿង​មិន​ចាំ​ម៉ាក​​មាន​គ្នា​ប្រហែល​៨​នាក់ មាន​ប្រុស​មាន​ស្រី​ផង​ចូល​មក​អង្គុយ​ញ៉ាំ​អី​លេង​នៅ​កន្លែង​កើតហេតុ ស្រាប់តែ​មួយស្របក់​ក្រោយមក ក៏​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត បាន​ដើរ​សំដៅ​មក​កន្លែង​ដែល​ក្រុម​ក្មេង​ស្ទាវ​ទី​១​កំពុង​តែ​អង្គុយ​ញ៉ាំ​អី​នោះ ហើយ​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ ខាង​ក្រុម​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ចំណែក​ឯខាង​ក្រុម​ជន​រង​គ្រោះ ក៏​មិន​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​អ្វី​ដែរ គឺ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ឯកជន​ដោយ​ខ្លួនឯង​បាត់​ទៅ

គួរ​កត់​សម្គាល់ថា ទីកន្លែង​នោះ ជា​រឿយ​ៗ​តែងតែមាន​ក្រុម​ក្មេង​ស្ទាវ​ដេញ​វាយ​គ្នា​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ ។​ល​។ ត្រូវ​ប្រជា​​ពល​​​សុំ​សំណូម​ពរ​ដល់​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ មេត្តា​ជួយ​រឹត​បន្តឹង​សន្តិសុខ​នៅ​ទីកន្លែង​​នោះ​ផង ហើយ​ជា​ពិសេសគឺ​អ្នក​លក់ដូរ​នៅ​ម្តុំ​នោះ​តែ​ម្តង​ ដែល​ជា​បក្សពួក​តែ​មួយ​ជាមួយ​​និង​ក្រុម​ក្មេង​ស្ទាវ ដែល​សកម្ម​ក្នុង​ការ​វាយ​ប្លន់​យក​ទ្រព្យសម្បតិ្ត​អ្នក​ដទៃ​នោះ ។