ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទៅ​ពិគ្រោះ​បូម​យក​ទារក​ក្នុងផ្ទៃនៅ​ស្ទឹង​ត្រែង​បាន​ស្លា.ប់​ហើយនៅ​មន្ទីរពេទ្យ​ភ្នំពេញ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​ ៖​ ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​អ្នក​ក្បែរ​ខាង​ស្ត្រី​រង​គ្រោះ​ដោយ​ការ​បូម​យក​ទារក​ក្នុង​ផ្ទៃ​នៅ​បន្ទប់​ពិគ្រោះ​ និង​ព្យាបាល​ជម្ងឺ ដែល​មាន​យីហោ​ស្ទឹង​ត្រែង​សេ​កុង​របស់​ជនជាតិ​ចិន​ម្នាក់ ដែល​គ្មាន​ឯកទេស​

ខេត្តស្ទឹងត្រែង​ ៖​ ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​អ្នក​ក្បែរ​ខាង​ស្ត្រី​រង​គ្រោះ​ដោយ​ការ​បូម​យក​ទារក​ក្នុង​ផ្ទៃ​នៅ​បន្ទប់​ពិគ្រោះ​ និង​ព្យាបាល​ជម្ងឺ ដែល​មាន​យីហោ​ស្ទឹង​ត្រែង​សេ​កុង​របស់​ជនជាតិ​ចិន​ម្នាក់ ដែល​គ្មាន​ឯកទេស​ត្រឹមត្រូវ និង​មាន​អ្នក​ឈ​ឈ្មោះ​ជាមន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង ក្រោយ​ពី​បាន​បញ្ជូន​យក​ទៅ​ស​ង្ក្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ​បាន​បាត់បង​ជីវិតហើយ​។ 

យោង​តាម​ប្រភព​ព័​ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤​ មិថុនា​នេះ​ថា​ ​ខណៈ​ដែល​ស្ត្រី​រង​គ្រោះ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ បងប្អូន​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​នគរបាល​ព្រហ្ម​ទណ្ឌ​ដើម្បី​ចុះ​ជួយ​អន្តរាគមន៍​ ​ពេទ្យ​ជនជាតិ​ចិន​បាន​រត់គេច​បាត់ ហើយ​ឈ្មោះ រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ បាន​ធានា​ទទួលខុសត្រូវ​លើ​ស្ត្រី​រង​គ្រោះ​ដើម្បី​គេច​ផុត​ពី​គ្រោះថ្នាក់​ តែ​ផ្ទុយ​ទៅ​វិញ​ក្រោយ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ធ្វើការ​សង្គ្រោះ​បន្ទាន់ ​បន្ទាប់​មក​​បន្ត​បញ្ជូន​តាម​ជើង​រថយន្ត​សា​មុ​យ​ទៅ​ភ្នំពេញ ។

ទោះបី​យ៉ាងណា​​ស្ត្រី​ និង​ទារក​នៅ​ក្នុង​ផ្ទៃ​នោះ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ឈឺ​​បាន​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត​នៅ​ថ្ងៃ​ទី​៩​ មិថុនា​ ២០១៥​។

គួរ​រំលឹក​ថា ​ស្ត្រី​រង​គ្រោះ​មានឈ្មោះ​សៅ ផ​ល្លី អាយុ​៣០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​កណ្តៀរ ស្រុក​សំបូរ ខេត្តក្រចេះ​ បាន​មក​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជនជាតិ​ចិន​មាន​យីហោ​ស្ទឹង​ត្រែង​សេ​កុង ស្ថិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

​បន្ទាប់​ពី​បាន​ពិគ្រោះជាមួយ​គ្រូពេទ្យ​ជនជាតិ​ចិន​ដោយ​គិត​ថា​មាន​ឯកទេស​ត្រឹមត្រូវ និង​បាន​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​សេវា​ចំនួន​២២​ម៉ី​ន​រៀល ដើម្បី​បូមយក​ទារក​ចេញពី​ក្នុង​ផ្ទៃបូម​រហូត​៤​ដង​ក្នុង​មួយ​ថ្ងៃ​នោះ នៅ​តែ​មិន​បាន​សម្រេច ហើយ​បង្កឱ្យ​ប៉ះពាល់សុខភាព​ស្ត្រី​ជា​ម្តាយ​យ៉ាងធ្ងន់ធ្ងរ ដោយ​ឃើញ​សភាព​មិន​ប្រក្រតី ជនជាតិ​ចិន​នោះ​បានឱ្យកូនចៅ​របស់​គេ​បណ្តេញ​ចេញពី​បន្ទប់​រំលូត​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​។

ក្រោយ​មាន​ហេតុ​ការណ៍ ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ន​ងការ​ដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បីរក​យុ​ត្តិ​ធម៌ដល់​ជន​រង​គ្រោះ​ដែល​កំពុង​មាន​សភាព​ធ្ងន់ធ្ងរ​។​ ក្រោយ​ពី​មាន​ពាក្យបណ្តឹង សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​នោះ​ទេ ដោយហេតុ​ថា​មិន​ទាន់​បាន​សួរនាំ​នៅឡើយ ក្រោយមក​បែរជា​មាន​ព័ត៌មាន​លេចឮ​ថា​ គ្រូពេទ្យ​ជនជាតិ​ចិន​នោះ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​។

​ស្ត្រី​រង​គ្រោះ​ក្រោយ​ពី​មាន​សភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ក៏​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រាជធានី​ភ្នំពេញ​។​ ទោះជា​មានការ​ជួយ​សង្គ្រោះ​យ៉ាងណា​នោះ ក៏​មិន​អាច​ជួយ​សង្គ្រោះ​បាន​ដែរ​ដោយសារ​តែ​ពេទ្យ​ចិន​គ្មាន​ជំនាញ​ធ្វើ​ឱ្យ​ស្បួ​ន​ស្ត្រី​រង​គ្រោះ​ធ្លុះ​ធ្លាយបង្ក​ឱ្យមាន​សភាព​ធ្ងន់ធ្ងរ​ហូត​ដល់​បាត់​បង់ជីវិត ហើយ​ពេល​នេះ​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​ឈ្មោះ រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ជូន​សំណង​ចំនួន​៦.០០០​ដុល្លា​រ ​និង​ប្រាប់​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ដក​ពាក្យបណ្តឹង​ពី​នគរបាល​ និង​មិន​ត្រូវ​ឲ្យ​មានការ​បែកធ្លាយ​ព័ត៌មាន​ទៅ​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​ថែម​ទៀត​ទើ​ប​ការ​លាក់កំបាំង​នោះ​ត្រូវ​រក្សា​ទុក​រហូត​​ដល់ថ្ងៃ​បញ្ជូន​សព​ធ្វើបុណ្យ​ និង​ហែសព​ទៅ​បូជា​ទើប​បែកធ្លាយ​រឿង​នោះ​ឡើង​៕

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព