រាជធានីភ្នំពេញ ៖ ប្រភពពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានអោយដឹងថា នៅព្រឹកនេះ ថ្ងៃទី១៥ មិថុនា ២០១៥ សមត្ថកិច្ចបានមូលមតិគ្នាបង្កើតជាគណៈកម្មាចម្រុះដើម្បីធ្វើការស្រាវជ្រាវករណីបាញ់សម្លាប់ជនរងគ្រោះឈ្មោះឡោ សុភាព នៅក្នុងហាងគុយទាវឆ្នាំងភ្លើងសឹងហ៊ឹភ្នំពេញកាលពីវេលាម៉ោង៧ និង៤៥នាទីយប់ ថ្ងៃទី១៤ មិថុនា ២០១៥ ។
ប្រភពព័ត៌មានបានអោយដឹងទៀតថា សមត្ថកិច្ចកំពុងតែដុតដៃដុតជើងស្វែងរកឃាតករដែលបាញ់សម្លាប់ជនរងគ្រោះ ព្រមទាំងធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ និងត្រូវហៅសាក្សីដែលនៅកន្លែងកើតហេតុមកធ្វើការបំភ្លឺ និងចង្អុលបង្ហាញប្រាប់ដល់សមត្ថកិច្ចថែមទៀតផង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ