ខេត្តឧត្តរមានជ័យ ៖ ក្រុមហ៊ុនផលសាម៉នខេមរៈអភិវឌ្ឍន៍ បានផ្តល់ទីតាំងឱ្យប្រជាពលរដ្ឋថៃដាក់កាំជ្រួចបាញ់ជាល្បែងស៊ីសង
ភ្នាល់លុយនៅក្នុងទឹកដីរបស់កម្ពុជា ដែលបង្កឱ្យមានផលប៉ះពាល់ផ្នែកបរិស្ថាន រួមទាំងមានចំហេះផ្សែងទៅដោយជាតិគីមី និងធ្វើឱ្យពលរដ្ឋខ្មែរភ័យខ្លាចផងដែរ ។
ហេតុការណ៍នេះ កើតឡើងនៅចំណុចខ្នងភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ចាប់ពីថ្ងៃទី១២ មិថុនា ២០១៥ មកម្ល៉េះ ។
ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងស្រុកអន្លង់វែងបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនផ្សារផលសាម៉នខេមរៈអភិវឌ្ឍន៍បានផ្តល់ទីតាំងនឹងនាំកាំជ្រួចរបស់ថៃមកដាក់ដោយលោកបានអះអាងថា មានច្បាប់ចេញដោយ ស.ជ.ណ ពីរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋថៃនាំកាំជ្រួចបាញ់នៅក្នុងទឹកដីកម្ពុជាមានចំនួន២លើកមកហើយ ជាល្បែងភ្នាល់ដាក់លុយចាញ់ឈ្នះក្នុងម្នាក់រាប់លានបាត ហើយលោកផលសាម៉ន គ្រាន់តែលក់សំបុត្រឱ្យពលរដ្ឋថៃចូលមកលេងល្បែងភ្នាល់នេះក្នុងម្នាក់ៗតម្លៃមួយសន្លឹក២០០ ទៅ៣០០បាត យកលុយដាក់ក្នុងហោប៉ៅតែប៉ុណ្ណោះ ។
តែអ្នករងគ្រោះ គឺប្រជាពលរដ្ឋរស់នៅក្នុងស្រុកអន្លង់វែង ទី១-ផ្នែកបរិស្ថានដូចជាចំហេះផ្សែង ទៅដោយមានសារធាតុគីមី ដែលបង្កឱ្យមានផលប៉ះពាល់មកលើលំនៅឋានប្រជាពលរដ្ឋ ប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា ល្បែងលេងបាញ់កាំជ្រួចភ្នាល់គ្នាដាក់លុយនេះ គឺប្រជាពលរដ្ឋថៃចូលចិត្តលេងណាស់ ដោយសាតែមានការផលប៉ះពាល់ទៅលើផ្នែកបរិស្ថាន ទើបអាជ្ញាធរថៃបានបិទមិនឱ្យលេងល្បែងនេះ នៅក្នុងប្រទេសរបស់ខ្លួន ទី២-ដូចជាសំណល់កំណាត់កាំជ្រួចដែលសេសសល់ បានធ្លាក់មកលើលំនៅឋានរបស់ប្រជាពលរដ្ឋដែលបង្កគ្រោះថ្នាក់ ទី៣-ទីកន្លែងដាក់កាំជ្រួច ឬកន្លែងរោងលក់សំបុត្រ គួរណាស់សរសេរជាអក្សរខ្មែរពីលើរួចសរ
សេរជាអក្សរថៃនៅពីក្រោមផង កុំសរសេរតែអក្សរថៃឯកកោនេះ មិនមែនជាទឹកដីថៃទេ សូមអស់លោកមន្ត្រីគ្រប់ស្ថាប័នបានជ្រាបផង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ