ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​​កូរ៉េប្រើ​​សន្តិសុខ​វាយរបង​​ផ្ទះលោក​អភិបាល​រងខណ្ឌ​ទួល​គោក

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​វេលាព្រឹក​ថ្ងៃទី​១៣ មិថុនា ២០១៥ នេះ ក្រុមហ៊ុន​​របស់កូរ៉េ​មួយ​នៅ​ខាងក្រោយ​កាំកូស៊ីធី បាន​ប្រើ​កម្លាំ​ង​សន្តិ​សុខ​របស់ខ្លួន​​​ ដែល​មានគ្នា១០នាក់ ប្រដាប់ដោយ​បំពង់ទីប និង​ដំបងថ្នាំងអំពៅ មក​ធ្វើការវាយ​របងដែកដែលមាននៅ​លើ​ដី​ដែល​​អះអាងថា របង​ទាំងនោះ​បានរំលោ.ភ​លើ​ដីរបស់ពួកគេ ។

រាជធានីភ្នំពេញ ៖ កាលពី​វេលាព្រឹក​ថ្ងៃទី​១៣ មិថុនា ២០១៥ នេះ ក្រុមហ៊ុន​​របស់កូរ៉េ​មួយ​នៅ​ខាងក្រោយ​កាំកូស៊ីធី បាន​ប្រើ​កម្លាំ​ង​សន្តិ​សុខ​របស់ខ្លួន​​​ ដែល​មានគ្នា១០នាក់ ប្រដាប់ដោយ​បំពង់ទីប និង​ដំបងថ្នាំងអំពៅ មក​ធ្វើការវាយ​របងដែកដែលមាននៅ​លើ​ដី​ដែល​​អះអាងថា របង​ទាំងនោះ​បានរំលោភ​លើ​ដីរបស់ពួកគេ ។

ប្រភពបាន​ឱ្យ​ដឹងថា ការវាយរបង​ទាំងនោះ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ផ្ទះ​​របស់​លោកអភិបាល​រងខណ្ឌ​​ទួលគោក គឺ​​លោក​ប៉ាង លីដា ផង​ដែរ ​ដែលត្រូវ​ក្រុម​គ្រួសារ​​របស់​លោក​អះអាង​ថា ​​ក្រុម​ហ៊ុន​កូរ៉េខាងលើនោះ ​បានរំលោភ​យក​​ដី​របស់​គាត់​​កន្លះ​ហិកតា​​ទៅហើយ និង​បាន​រំលោភ​យកដីប្រជាពលរដ្ឋ​ក្បែរនោះ​​ចំនួន​​១២​គ្រួសារ​ទៀត​ផង ។

ពាក់ព័ន្ធបញ្ហាអស់ទាំងនេះ ត្រូវបានលោកប៉ាង​ លីដា ធ្វើ​លិខិតសុំទៅ​សម្តេច​នាយក​ឱ្យ​ជួយ​អន្តរាគមន៍​ហើយ ខណៈ​ដែល​លោក​ដឹង​ថា ​សម្តេចបាន​​ចារ​លិខិត​​រួច​ហើយ​ តែត្រូវ​​អាជ្ញាធរ​អត់យក​មកដោះស្រាយជូនពួកគាត់នោះ​ទេ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព