ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន បន្ទាប់ពីតូចចិត្តប្រពន្ធសុំលែង ដែលហេតុការណ៍នេះបង្កឱ្យកាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី០២ មិថុនា ២០១៥ កន្លងមក ស្ថិតខាងក្រោយផ្ទះចម្ងាយប្រហែល៣០ម៉ែត្រ ក្នុងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរឿន លីម អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
តាមការផ្ដល់ព័ត៌មានពីអ្នកស្រុកនៅទីនោះឱ្យដឹងថា ក្រុមគ្រួសារខាងលើ រស់នៅមិនសូវចុះសម្រុងគ្នាទេ តែងតែមានរឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយខាងស្រីតែងតែសុំលែងលះរហូត ដោយមិនដឹងមូលហេតុច្បាស់លាស់នោះទេ ។
ជាក់ស្ដែងនៅថ្ងៃកើតហេតុនោះ ស្ត្រីជាប្រពន្ធបានសុំលែងគ្នាម្ដងទៀត ធ្វើឱ្យបុរសជាប្ដី មានការតូចចិត្តយ៉ាងខ្លាំង ហើយក៏មិនមាត់អ្វីដែរ ។ លុះវេលាកើតហេតុ បានបាត់ពីផ្ទះ មិនដឹងទៅណា ក៏នាំគ្នាដើររក ស្រាប់តែទៅឃើញចង.កនឹងក្រមាលើដើមឈើក្រោយផ្ទះស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចពិនិត្យសពបញ្ជាក់ថា បុរសរងគ្រោះពិតជាបានចង.កធ្វើអត្តឃាតមែន ហើយបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ