ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្អូន​​ប្រុស​​ហៅ​​មិត្ត​ភក្តិមក​ស៊ី​ផឹកនៅ​ផ្ទះ ដូច​ឱ្យ​មករំលោ.ភ​​បង​​ស្រី នគរបាល​ក្របួច​ជាប់​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​នារី​ម្នាក់​រំលោ.ភ ហើយ​ត្រូវ​​នារី​រង​គ្រោះ​ស្រែក​ផ្អើល​ឆោឡោ​ឡើង ។

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​នារី​ម្នាក់​រំលោភ ហើយ​ត្រូវ​​នារី​រង​គ្រោះ​ស្រែក​ផ្អើល​ឆោឡោ​ឡើង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​០២ មិថុនា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​នារី​រង​គ្រោះ​ក្នុងស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ  ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ជុន សា​រឿ​ន អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ ។ ចំណែក​នារី​រង​គ្រោះ​អាយុ​២៣​ឆ្នាំ ។

បើ​តាម​សម្តី​នារី​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ចាប់​នាង​រំលោភ​នោះ គឺជា​មិត្តភក្តិ​របស់​ប្អូនប្រុស​របស់​នាង ហើយ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ប្អូនប្រុស​របស់​នាង​បាន​ហៅ​ជនសង្ស័យ​មក​ផឹកស៊ី​ជាមួយ​ដែរ និង​ក៏​មាន​ឪពុក​របស់​នាង​ចូលរួម​ទៀត។

ប្រភព​បន្ត​ទៀត​ថា ដោយ​ការ​ហូប​ចុក​នោះ​ចេះ​តែ​អូស​បន្លាយ​រហូត​ដល់​យប់​ជ្រៅ ជនសង្ស័យ​បាន​ផឹកស្រា​រហូត​ដល់​ស្រវឹង​ក៏​សម្រាក​​នៅផ្ទះ​នាង ហើយ​គាប់​ជួន​ពេល​នោះ​មេឃ​កំពុង​ភ្លៀង​ផង ត្រូវ​ឪពុក​និង​ប្អូនប្រុស​របស់​នាង ចេញ​ទៅ​ឆ្លុះ​រក​ត្រី​ទុក​ធ្វើ​ម្ហូប​ថ្ងៃស្អែក ហើយ​ម្តាយ​នាង​ក៏​សម្រាក​នៅ​ខាងក្រៅ​ផ្ទះ ។

ប្រភព​បន្ត​ទៀត​ថា ដោយ​ឃើញ​ឱកាស​ស្ងាត់ ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​បាន​ចូល​មក​ចាប់​នាង​រំលោភ​សេពសន្ថវៈ រួច​ហើយ​នាង​ក៏​ស្រែក​ផ្អើល​ដល់​ម្តាយ​ដែល​នៅ​ខាងក្រៅ​ផ្ទះ​ឱ្យ​ជួយ និង​មាន​ប្រជាពលរដ្ឋ​ជិតខាង​ផង នាំ​គ្នា​ឃាត់ខ្លួន​បាន​តែ​ម្តង ។