ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សមួយគ្រួសារ​៥នាក់​ដែលពុលនៅក្រុង​សៀមរាប គឺបណ្តាល​មកពីផ្សែងម៉ាស៊ីនភ្លើង​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប​​ ៖ លទ្ធផល​នៃការ​ស៊ើបអង្កេត​បានបង្ហាញថា នាយ​​រង​ប៉ុស្តិ៍សង្កាត់​​សៀមរាប​​ដែល​​បាន​​ពុល​មួយ​គ្រួសារ​នោះ​ ត្រូវ​​​ដឹង​​ពី​មូលហេតុ​​ហើយ គឺ​​បណ្តាល​មក​ពី​ផ្សែង​ម៉ាស៊ីនភ្លើង​​ ដែល​ធ្វើ​ឱ្យ​​ប្តី​ដួល​​បោក​ក្បាលស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​មុន ​ដោយបច្ចុប្បន្ន​ប្រពន្ធ​-កូន​ ​ត្រូវ​បាន​​ជួយ​​​សង្គ្រោះ​​ទាន់ពេល​​វេលា​​​នៅ​មន្ទីរ​ពេទ្យ​គិតមក​ដល់​ថ្ងៃ​ទី​២៩ ​ឧសភា ​២០១៥ ​នេះ​ ​គឺ​​​ដឹងខ្លួន​វិញ​អស់​ហើយ​ ​។

ខេត្ត​សៀម​រាប​​ ៖ លទ្ធផល​នៃការ​ស៊ើបអង្កេត​បានបង្ហាញថា នាយ​​រង​ប៉ុស្តិ៍សង្កាត់​​សៀមរាប​​ដែល​​បាន​​ពុល​មួយ​គ្រួសារ​នោះ​ ត្រូវ​​​ដឹង​​ពី​មូលហេតុ​​ហើយ គឺ​​បណ្តាល​មក​ពី​ផ្សែង​ម៉ាស៊ីនភ្លើង​​ ដែល​ធ្វើ​ឱ្យ​​ប្តី​ដួល​​បោក​ក្បាលស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​មុន ​ដោយបច្ចុប្បន្ន​ប្រពន្ធ​-កូន​ ​ត្រូវ​បាន​​ជួយ​​​សង្គ្រោះ​​ទាន់ពេល​​វេលា​​​នៅ​មន្ទីរ​ពេទ្យ​គិតមក​ដល់​ថ្ងៃ​ទី​២៩ ​ឧសភា ​២០១៥ ​នេះ​ ​គឺ​​​ដឹងខ្លួន​វិញ​អស់​ហើយ​ ​។

ហេតុ​ការណ៍​​ពុល​​មួយ​គ្រួសារ​នោះ​ ត្រូវ​​សមត្ថកិច្ច​​និង​ក្រុម​គ្រូពេទ្យ​​បង្ហើប​ឱ្យ​​កោះសន្តិភាព​​​ដឹង​កាល​ពី​វេលា​​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា ​​​ក្នុង​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​​ថា ការ​ពុល​នោះ​ គឺ​បណ្តាល​មក​ពី​ម្ចាស់ផ្ទះ​​ដាក់​ម៉ាស៊ីនភ្លើង​​នៅ​ក្នុង​ផ្ទះ ដោយ​ពុំ​មាន​​ខ្យល់​ចេញ-ចូល ទើប​ធ្វើ​ឱ្យ​​អុកស៊ីហ្សែន​​មិន​អាច​ចេញ​ទៅ​ក្រៅ​​បាន ហើយ​ការ​ពុល​ផ្សែង​នេះ ​រហូត​ដល់​ស្លាប់​ប្តី​នោះ​​កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ឧសភា​  ២០១៥ ​ស្ថិត​នៅ​ចំណុច​​ផ្ទះភូមិ​​ថ្មី សង្កាត់​ស្វាយ​​ដង្គំ ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​​​សមត្ថកិច្ច​​ថា  មុន​ពេល​កើតហេតុ​ ក្រុម​គ្រួសារ​នោះ​បាន​នាំ​គ្នា​ជិះរថយន្ត​ដើរលេ​ង និង​​ទៅ​ហូប​​អាហារ​នៅ​ឃ្យុ​ង​យូរ ​វេលា​​ម៉ោង​០៦ ​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ ​ឧសភា រួច​បន្ត​ទៅ​ហូប​សាច់​មាន់​​បំពង​នៅ​ផ្សារ​ឡាក់​​គី​ដល់​ម៉ោង​០៩ ​និង​៣០​នាទី ​ទើប​នាំ​គ្នា​ត្រឡប់​​ទៅ​ដល់​ផ្ទះ​​​​ម៉ោងប្រមាណ​ជា​១០​យប់​ក្នុង​ថ្ងៃ​ដដែល ​។ ប្រភព​​​បន្ត​ថា ក្រោយ​ពី​នាំ​គ្នា​ចូល​ដល់​ក្នុង​ផ្ទះ​ហើយ ដោយសារ​ដាច់​ភ្លើង​​ផង​​នោះ​​ ទើប​ជន​រង​គ្រោះ​ (ប្តី) បាន​យក​ម៉ាស៊ីនភ្លើង​ដាក់​ចូល​​ទៅ​ក្នុងផ្ទះ​មុខ​​បន្ទប់ទឹក​ រួច​ធ្វើការ​បញ្ឆេះ​តែ​ម្តង​ ។​

លោក​បន្ថែម​ទៀត​ថា នៅ​ចន្លោះ​ម៉ោង​ប្រមាណ​១០​ និង​៣០​នាទី​នោះ​ ប្រពន្ធ​ជន​រង​គ្រោះ​បាន​ចេញ​ពី​បន្ទប់ដេក​​ចូល​បត់ជើង​​ក្នុង​បន្ទប់ទឹក ​ហើយ​រូប​គាត់​មាន​រោ​គ​បេះដូង​ផង ពេល​គាត់​ចេញពី​​បន្ទប់ទឹក​វិញ គាត់​ឮ​ម៉ាស៊ីនភ្លើង ធ្វើ​ឱ្យ​​គាត់​ញ័រ​ដើមទ្រូង​ ហើយ​ងីងើរ​ដោយសារ​មាន​ផ្សែង​​ពេញ​​ផ្ទះ ទើប​គាត់​ចូល​ទៅ​ដេក​ជិត​​កូន​វិញ​​រហូត តែ​គាត់​មិនដឹង​ថា ប្តី​របស់​គាត់​ចេញ​មក​​ពន្លត់​ម៉ាស៊ីន​នៅ​ពេល​ណា​ឡើយ  រហូត​មក​ដល់​ថ្ងៃនេះ​រូប​គាត់​​ឆ្លើយ​ថា មិនដឹង​គេ​យក​គាត់​មក​ដេកពេទ្យ​ថ្ងៃ​ណា​​ផ​ង ។​

​គ្រួសារ​មាន​គ្នា​៥​នាក់​​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្នុង​នោះ​មាន ១-ប្តី​​ឈ្មោះ​ជុំ ចាន់​ព្រឹក្សា​ ​(​ស្លាប់​) ​អាយុ​៣៨​ឆ្នាំ​ ជា​​នាយ​រង​ប៉ុស្តិ៍​​នគរ​បាល​សង្កាត់​សៀមរាប​ និង​ប្រពន្ធ​​​ឈ្មោះ​ឈឹ​ម ចាន់​​នី អាយុ​៣៩​ឆ្នាំ ជា​មេផ្ទះ ដឹងខ្លួន​ហើយ ​ចំណែក​កូនប្រុស​-ស្រី​ទាំង៣​នាក់​​១-​​ឈ្មោះ​ជុំ ភក្តី អាយុ​១៥​ឆ្នាំ (កូន​​ប្រុសច្បង) ​​​២-​​ឈ្មោះ​ជុំ ចាន់​រក្សា អាយុ​១៣​ឆ្នាំ​ និង​កូនស្រីពៅ​​​ឈ្មោះ​ជុំ​ លី​កា អាយុ​៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​​ខាងលើ ។

បច្ចុប្បន្ន​កូនប្រុស​ស្រី​ទាំង៣នាក់ ​ដែល​​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជ័យ​វរ​ត្ម័​ទី​៧ ​មក​ដល់​ថ្ងៃ​ទី​២៩​ ​ឧសភា​ ២០១៥ ​នេះ​ ត្រូវ​បានដឹង​ខ្លួន​ទាំងអស់​គ្នា​វិញ​ហើយ​ តែ​គ្រូពេទ្យ​នៅ​មិន​ទាន់​អនុញ្ញាតឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ រង់​ចាំ​២ ​ទៅ​៣​ថ្ងៃ​ទៀត ​។

គួររំលឹកថា មួយគ្រួសារ៥នាក់​​ប្តីប្រពន្ឋនិងកូនពុលទំាងអស់​ ស្លាប់ប្តីនៅ​សៀមរាប​នារសៀលនេះ