ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ក្រាប​ទី​តាំង​ជល់​មាន់​​មួយ​កន្លែង​ក្នុង​ស្រុក​កំពង់​ស្វាយ​ដក​ហូត​មាន់​ជល់​៣ក្បាល ឃាត់​មនុស្ស​៣នាក់​

8 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ ទីតាំង​ជល់​មាន់​មួយ​កន្លែង​ដែល​គេ​ដឹង​ថា បាន​លួច​​លេង​នៅ​ក្នុង​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បានលោក​អធិការ​នគរបាល​ស្រុក​ដឹកនាំ​កំលាំង​មន្ត្រី​ក្រោមឱវាទ​ចុះ​ប​ង្គ្រា​ប

ខេត្ត​កំពង់​ធំ​ ៖ ទីតាំង​ជល់​មាន់​មួយ​កន្លែង​ដែល​គេ​ដឹង​ថា បាន​លួច​​លេង​នៅ​ក្នុង​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ​បានលោក​អធិការ​នគរបាល​ស្រុក​ដឹកនាំ​កំលាំង​មន្ត្រី​ក្រោមឱវាទ​ចុះ​ប​ង្គ្រា​ប​​​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ​២០១៥ ​ ។

​លោក​វរសេនី​យ៍ត្រី ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៌​មាន​លំអិត​ពី​ទីតាំង​ជល់​មាន់មួយ​កន្លែង នៅ​ចំណុច​ទួល​ត្រាច ភូមិ​ត្រពាំង​ព្រលិត ឃុំ​ត្រពាំង​ព្រលិត ស្រុក​កំពង់ស្វាយ ទើប​នៅ​ថ្ងៃ​ទី​២៨ ឧសភា លោក​បាន​សុំ​គោល​ការ​ណ៍​ពីលោក​ព្រះរាជអាជ្ញា ដឹកនាំ​កំលាំង​ចុះ​បង្ក្រាប​តែ​ម្ដង ជា​លទ្ធផល​រឹបអូស និង​ដកហូត​បាន​ស៊ុមមាន់​២ សង្វៀន​១ មាន់​ជល់​៣​ក្បាល ម៉ូតូ​៧​គ្រឿង និង មនុស្ស​៣​នាក់ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ផង ។

បើ​ទោះជា​សមត្ថកិច្ច​មិន​បាន​អះអាង​ពី​អត្ត​សញ្ញាណ​​ម្ចាស់​សង្វៀនជល់​មាន់​មួយ​កន្លែង​នេះ​ក៏​ដោយ ប៉ុន្តែ​ប្រភព​ព័​ត៌​មាន​ក្រៅផ្លូវការ​បាន​បង្ហើបឲ្យ​ដឹង​ថា ម្ចាស់​មាន់​​​ឈ្មោះ ថុ​ន សុធី ជា​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន នគរបាល​ខេត្ត និង​ជា​អ្នក​ចិញ្ចឹម​មាន់​ជល់​ឲ្យ​ឧត្តម​សេនី​យ៏​ត្រីស្នងការ​រងនៃ​ស្នងការដ្ឋាន​នគរបាល​មួយ​រូប ដែល​គេ​ធ្លាប់​ឃើញ​ស្នងការ​រង​រូប​នោះឧស្សា​ហ៍​ចេញ-ចូល​ទីតាំង​ជល់​មាន់​រៀងរាល់ថ្ងៃ​ចុង​ស​ប្ដា​ហ៍ ។

លោក​បន្ត​ថា ចំពោះ​មុខ​នេះ​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាកំលាំងសមត្ថកិច្ច​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​ករណី​ទីតាំង​ជល់​មាន់​មួយ​ចំនួន​ទៀត ដែល​គេ​ដឹង​ថា បាន​និង​កំពុង​ធ្វើ​សកម្មភាព​ប្ដូ​រទីតាំង​ពី​មួយ​កន្លែង​ទៅមួយ កន្លែងតាម​គុ​ម្ពោ​ធ​ព្រៃ​ក្នុងភូមិ​សាស្ត្រ​ស្រុក​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព