ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​និយាយ​មិន​ស្តា​ប់រឿង​ដើរ​ផឹកស្រា យក​ថ្នាំ​សរសៃប្រសាទ​លេប​ជា​ច្រើន​គ្រាប់​បញ្ចប់ជីវិត

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​ដោយសារ​តែ​ខឹង​ប្តី​ដើរ​ផឹកស្រា​ពេកធ្វើ​អ្វី​មិនកើត ​បាន​សម្រេចចិត្តសម្លា.ប់ខ្លួនដោយ​យក​ថ្នាំ​ប្រភេទ​សរ​សៃ​ប្រសាទ​លេប​អស់​ជា​ច្រើន​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ២០១៥

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​ដោយសារ​តែ​ខឹង​ប្តី​ដើរ​ផឹកស្រា​ពេកធ្វើ​អ្វី​មិនកើត ​បាន​សម្រេចចិត្តសម្លាប់ខ្លួនដោយ​យក​ថ្នាំ​ប្រភេទ​សរ​សៃ​ប្រសាទ​លេប​អស់​ជា​ច្រើន​គ្រាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​វាល ឃុំ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ដួង មុំ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​សង្គ្រោះ​ហើយ ស្ត្រី​រង​គ្រោះ​ហាក់​បាន​ធូរ​បន្តិច តែ​ក្រោយមក​ក៏​បាន​ស្លាប់​ទៅ​វិញ ។