ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សាំយ៉ុង​បែកកង់ក្រឡាប់​ផ្ងារជើង​ សំណាងល្អគ្មាន​អ្នករបួស

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​គ្រោះថ្នាក់​ចរាចរណ៍មួយកើត​ឡើង​ ខណៈ​រថយន្ត​ម៉ាក​សាំយ៉ុង​ដឹកចំណីសត្វ​មួយគ្រឿង​ បាន​ក្រឡាប់​ផ្ងារជើង​ បន្ទាប់​​ពី​​បែក​កង់​ធ្លាក់លើផ្លូវ តែ​សំណាងល្អ​មិន​មាន​មនុស្ស​រង​របួសនោះ​ទេ គ្រាន់តែ​រថយន្ត​ត្រូវបាន​រងការ​​ខូចខាតយ៉ាងដំណំ ដែល

ខេត្តកំពង់ចាម ៖ ​គ្រោះថ្នាក់​ចរាចរណ៍មួយកើត​ឡើង​ ខណៈ​រថយន្ត​ម៉ាក​សាំយ៉ុង​ដឹកចំណីសត្វ​មួយគ្រឿង​ បាន​ក្រឡាប់​ផ្ងារជើង​ បន្ទាប់​​ពី​​បែក​កង់​ធ្លាក់លើផ្លូវ តែ​សំណាងល្អ​មិន​មាន​មនុស្ស​រង​របួសនោះ​ទេ គ្រាន់តែ​រថយន្ត​ត្រូវបាន​រងការ​​ខូចខាតយ៉ាងដំណំ ដែល​ហេតុ​ការណ៍នេះ​កើត​ឡើង​កាលពីវេលាម៉ោង​០៤ និង​៣៥​នាទីរសៀល​ថ្ងៃទី​២៨ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិតាកុច ឃុំ​ស្រងែ ស្រុកព្រៃឈរ ។

បើ​តាម​លោក​វរសេនីយ៍ត្រី​ កែវ ស៊ាងហ៊ាន់ អធិការ​នគរបាល​ស្រុកព្រៃ​ឈ​រ​បានឱ្យ​ដឹងថា ​នៅ​មុន​ពេលកើតហេតុ គេឃើញ​​រថយន្ត​ដឹក​​ចំណី​សត្វ​ខាង​លើ ​​ធ្វើ​ដំណើរ​​ចេញ​ពី​រាជ​ធានីភ្នំពេញ ឆ្ពោះ​ទៅ​ខេត្តកំពង់ចាម លុះមកដល់​ចំណុច​កើតហេតុ ដោយមានល្បឿន​លឿន​​ផងនោះ ស្រាប់តែ​​បែក​កង់ ក៏បណ្តាលឱ្យ​ធ្លាក់​ពីលើ​ផ្លូវម្ខាងក្រឡាប់​តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព