ខេត្តស្វាយរៀង៖ នគបាលការិល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលស្រុករមាសហែក ចុះបង្ក្រាបសិស្សសាលាវិទ្យាល័យរមាសហែក ចាប់ឃាត់ខ្លួនក្មេងសេពគ្រឿងញៀនបានចំនួន៦នាក់ និងម្ចាស់ផ្ទះម្នាក់ជាអ្នកផ្តល់ទីកន្លែងឲ្យសិស្សសាលាសេពគ្រឿងញៀន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ឧសភា នៅក្នុងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ។
លោកវរសេនីយ៍ទោ កាន កេន នាយការិយាល័យនគបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ គង់ ធីតា អាយុ២៥ឆ្នាំ ដែលជាអ្នកផ្តល់កន្លែងឲ្យសិស្សសាលាសេពគ្រឿងញៀន និងសិស្សទាំង៦នាក់ មានអាយុពី១៥-១៦ និង១៧ឆ្នាំ ។
បើតាមការពិនិត្យទឹកនោមក្នុងចំណោមសិស្សទាំង៦នាក់ មានសារធាតុញៀនតែ៣នាក់ ដូច្នេះលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តយល់ឃើញថា សិស្សសាលាក្មេងៗទាំងនេះមិនធ្វើការចោទប្រកាន់ទេ គឺគ្រាន់តែធ្វើការអប់រំណែនាំ និងកោះហៅឪពុកម្តាយឲ្យមកធានានិងធ្វើកិច្ចសន្យារួចហើយក៏ឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ។
ចំណែកស្ត្រីម្ចាស់ផ្ទះ ឈ្មោះ គង់ ធីតា សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ