ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ត្រូវ​ទឹក​សម្ល​កំពុង​ពុះកំពប់​ស្រោចលើ​ខ្លួន​ដូច​ស្រុសទាំង​រស់​ ឪពុក​ម្តាយ​ដង្ហោយសុំ​ជំនួយ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​ទើបតែ​​​២​ឆ្នាំ​ម្នាក់ត្រូវ​ទឹកស​ម្លកំពប់​​ស្រោច​លើ​ខ្លួន​បណ្តាល​ឱ្យ​រលាក​ធ្ងន់ធ្ងរ​ ខណៈ​​ក្មេង​ប្រុស​រង​គ្រោះយកដង្កៀប​​​សម្រាប់​ចាប់​ធ្យូងទៅ​ថ្ពក់​ទាញ​មាត់ឆ្នាំង​សម្ល​កំពុង​ពុះនៅ​លើ​ចង្ក្រាន

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​ទើបតែ​​​២​ឆ្នាំ​ម្នាក់ត្រូវ​ទឹកស​ម្លកំពប់​​ស្រោច​លើ​ខ្លួន​បណ្តាល​ឱ្យ​រលាក​ធ្ងន់ធ្ងរ​ ខណៈ​​ក្មេង​ប្រុស​រង​គ្រោះយកដង្កៀប​​​សម្រាប់​ចាប់​ធ្យូងទៅ​ថ្ពក់​ទាញ​មាត់ឆ្នាំង​សម្ល​កំពុង​ពុះនៅ​លើ​ចង្ក្រាន​មានកំ​ពស់​ប្រមាណជា​១​ម៉ែត្រ​បណ្តាល​ឱ្យកំពប់​ចាក់​ស្រោច​មក​លើ​ខ្លួន ។

ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង១ ០​និង​៤៥​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៦ ​ឧសភា ​២០១៥ នៅ​លំនៅ​ឋាន​កុមារារ​ង​គ្រោះ ស្ថិត​ក្នុងភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។

បើ​តាម​សំដីស្ត្រី​​ជា​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះឈ្មោះ អ៊ុ​ន គឹ​ម​សៀន អាយុ​៣៥ឆ្នាំ បាន​ឱ្យ​ដឹង​ថា ​​កូនប្រុស​របស់​គាត់​មានឈ្មោះ សឿ​ន សុធា​រ៉ា ជា​កូនពៅ​ក្នុង​ចំណោម​កូន​៤​នាក់ ។  នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដាំបាយ​ឆ្អិន​ហើយ​បាន​លើក​ឆ្នាំងបាយចេញពី​ចង្ក្រាន និង​បាន​ដាក់​ដាំទឹក​សម្ល​នៅ​លើ​ចង្ក្រាន​មុខ​ផ្ទះ ដែល​មានកំ​ពស់​ប្រមា​ណ​១​ម៉ែត្រ​ពី​ដី ។

ពេល​ដាំទឹក​ពុះ គាត់​ជ្រុំប្រហុកបង់​បន្លែ​ជា​បណ្តើរ​ៗ ហើយ​ឆ្លៀត​​លើក​ឆ្នាំងបាយ​ឆ្អិន​យក​ចូល​ក្នុងផ្ទះ ពេល​នោះកូនប្រុស​គាត់​មិនដឹង​​ដើរ​មកពីណា​ទេ ស្រាប់តែ​ស្រ​វ៉ា​បាន​ដែក​ដង្កៀប​ចាប់​ភ្លើង​ទៅថ្ពក់​ជាប់មាត់​ឆ្នាំង ហើយ​ទាញ​មក​បណ្តាល​ឱ្យកំពប់ទឹក​សម្ល​កំពុង​ពុះ​​​ចាក់​ស្រោច​ខ្លួន​តែ​ម្តង ធ្វើឱ្យ​រលា​កពេញ​ខ្លួន និង​ស្រែកយំ​ឡើង ទើប​គាត់​​ស្ទុះ​ពី​ក្នុងផ្ទះ​មក​ឃើញ​ដូច​នោះ​បាន​ព្យាយាម​យកទឹក​ត្រជាក់​មក​ស្រោច​លើ​ខ្លួនរបកស្បែក​ចេញ​ដូច​ស្រុស​មនុស្ស​ទាំង​រស់ គាត់​តក់ស្លុត​ខ្លាំង​ពេក​ស្រែកហៅ​ឱ្យគេ​ជួយ និង​បាន​យក​កូន​គាត់​ទៅ​ពេទ្យ​ឯកជនជា​បន្ទាន់។

ពេលទៅ​ដល់​​ពេទ្យ​បានឱ្យគាត់​ទិញថ្នាំ​សម្រាប់​បាញ់ឱ្យត្រជាក់​មួយ​ដប​ថ្លៃ​១០ដុល្លារមក​បាញ់​លើ​ខ្លួន​​ រួចបាន​យក​កូន​មក​ផ្ទះ​វិញ ព្រោះតែ​គាត់​ក្រីក្រ គ្មាន​ប្រាក់​បង់​ឱ្យ​ពេទ្យ។ ​ស្ត្រី​រូប​នោះ​បាន​បញ្ជា​ក់ថា ប្តី​គាត់​ឈ្មោះ សឿ​ន សុង អាយុ​៣៥ឆ្នាំ ធ្វើ​ជាងសំណង់ គាត់​នៅផ្ទះ មើលថែ​កូន​៤​នាក់ គ្រួសារ​គាត់​ក្រីក្រណាស់ ហេតុនេះ​ហើយ​ទើប​គាត់​យក​កូន​មក​មើលថែ​នៅផ្ទះ​វិញ គ្មាន​ប្រាក់​សម្រាប់​ព្យាបាល​កូន​ឡើយ​។​ គាត់​បាន​សុំអំពាវ​នាវ​​តាម​រយៈ​អ្នក​សារព័ត៌មាន​ដល់​សប្បុរសជននានា ពិសេសអាជ្ញាធរ និង​សាខា​កាកបាទក្រហម​សូម​​​ជួយ​ដល់​គ្រួសារ​គាត់​ដែល​កំពុង​ខ្វះខាត​នេះ​ផង​៕
                                                                                                                              ​