ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​សង្ស័យ​មាន​វិបត្តិ​ជាមួយ​សង្សារ​ចង.ក​ធ្វើ​អត្តឃា.តនៅ​ក្នុង​បន្ទប់​ជួល​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បាន​សំរេចចិត្ត​ចង.ក​ធ្វើ​អត្តឃា.ត​រហូត​សព​ធុំក្លិន​ស្អុយ​ទៅ​ហើយ​ ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ក្នុង​បន្ទប់​ជួល​លេខ​១១​បេ ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៦៣ ជាប់​របង​វិហារ​យេស៊ូ

រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​បាន​សំរេចចិត្ត​ចង.ក​ធ្វើ​អត្តឃាត​រហូត​សព​ធុំក្លិន​ស្អុយ​ទៅ​ហើយ​ ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​២៥ ខែឧសភា នៅ​ក្នុង​បន្ទប់​ជួល​លេខ​១១​បេ ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​៦៣ ជាប់​របង​វិហារ​យេស៊ូ ក្រុម​៧ ភូមិ​១៣ សង្កាត់​ទន្លេ បា​សាក់ ខណ្ឌចំការមន ។

សព​​មានឈ្មោះ សុំ សំបូរ ហៅ​ម៉ុម សំបូរ ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ នៅ​ភូមិ​ក្បាល​ទំនប់ ឃុំ​អូរ​តា​ពណ៌ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

តាម​សម្តី​របស់​អ្នក​ជួល​បន្ទប់​នៅ​ជិត​គ្នា​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ធុំក្លិន​ស្អុយ​ទើប​នាំ​គ្នា​ទៅ ប្រាប់​ម្ចាស់ផ្ទះ​គាស់​ទ្វារ​ចូល​ទៅ​មើល ឃើញ​នារី​ខាងលើ​យក​ក្រមា​ចង.ក​នឹង​សសរ​ដែក ស្លាប់​ឡើង​ហើម​ចេញ​ទឹក​ទៅ​ហើយ ក៏​​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មកពិនិត្យ​ធ្វើ​កោសល្យវិច័យ ។

អ្នក​ជិតខាង​បន្ត​ទៀត​ថា នាង​ជា​មនុស្ស​រួសរាយ​រាក់ទាក់​មិន​ដែល​មាន​ជម្លោះ​ជាមួយ​អ្នក​ណា​ទេ ។

តាម​រយៈ​សាច់ញាតិ​នារី​ចង.ក​ធ្វើ​អត្តឃាត​បាន​ឲ្យ​ដឹង​ថា បញ្ហា​ដែល​នាំ​ឲ្យ​នាង​ចង.ក​ ដោយសារ​តែ​មាន​បញ្ហា​សេដ្ឋកិច្ច ​រៀន​ចប់ តែ​មិន​ទាន់​មានការ​ងារ​ធ្វើ​ផង និង​ម្យ៉ាងទៀត ​អាច​មាន​វិបត្តិជាមួយ​សង្សារ​របស់​នាង ។

សព​បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច័យ​រួច​ហើយ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី​នៅ​ស្រុក​កំណើត ៕