ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឈើ​គ្រញូង​ទម្ងន់​ប្រមាណ​១២៧០​គីឡូក្រាម និង​ម្ចាស់​២​នាក់

9 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ២០១៥ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែល​ផ្អែក​តាម​ការ​ស្រាវជ្រាវ​

ខេត្តកោះកុង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៦ ឧសភា ២០១៥ ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ឃុន​ឆាង សង្កាត់​ស្មាច់​មាន​ជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែល​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ឃើញ​ថា មាន​លាក់​ឈើ​គ្រញូង​ខុសច្បាប់ ។

ការ​ឆែកឆេរ​លំនៅ​ឋាន​ខាងលើ មានការ​ចូលរួម និង​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ស្រី ម៉ាក់ នី រួម​និង​ប៉ូលិស​ព្រហ្មទណ្ឌ​ជា​ច្រើន​រូប ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ឃឹម សា​លោ ស្នងការ​រង​ទទួល​ផែន​កណ្តាល​យុត្តិធម៌​។

ការ​ឆែកឆេរ​បាន​រក​ឃើញ​កំណាត់ឈើ​គ្រញូង​ប្រមាណ​១២៧០​គីឡូក្រាម និង​ត្រូវ​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ជា​ម្ចាស់​ឈើ ១-​ឈ្មោះ​​ហោ ដេ​ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​កងទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​កោះកុង ២-​ឈ្មោះ​ជា ទឹ​ត្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ប្រជាជន​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ។

ពេល​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។