ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ជ្រូក​យួន​កា.ប់​លក់​ពេញ​ផ្សារ​ក្នុង​តម្លៃ​ថោក​ ឯ​ជ្រូក​ខ្មែរ​តម្លៃ​ខ្ពស់​ជាង​អត់​មាន​អ្នក​ទិញ​

8 ឆ្នាំ មុន

ខេត្ត​តាកែវ​​៖ ដោយ​សារ​តម្លៃ​ជ្រូក​ឈឺ ឬ​ជ្រូក​ងាប់​ដែល​ឈ្មួញ​​២នាក់​កំពុង​តែ​នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណាមមាន​តម្លៃ​ថោក​នោះ​ទើប​ធ្វើ​ឱ្យ​ក្រុម​អាជីវ​ករ​​លក់​សាច់​ជ្រូក​នៅ​ក្នុង​ផ្សារ​តា​កែវ​ទិញ​សាច់​ជ្រូក​យួន​

ខេត្ត​តាកែវ​​៖ ដោយ​សារ​តម្លៃ​ជ្រូក​ឈឺ ឬ​ជ្រូក​ងាប់​ដែល​ឈ្មួញ​​២នាក់​កំពុង​តែ​នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណាមមាន​តម្លៃ​ថោក​នោះ​ទើប​ធ្វើ​ឱ្យ​ក្រុម​អាជីវ​ករ​​លក់​សាច់​ជ្រូក​នៅ​ក្នុង​ផ្សារ​តា​កែវ​ទិញ​សាច់​ជ្រូក​យួន​បន្ត​ពី​មេ​ឈ្មួញ​ទាំង​២​នាក់​នេះ​លក់​ដោយ​មិន​បាន​គិត​ពី​ផល​ប៉ះ​ពាល់​សុខ​ភាព​ប្រជា​ពលរដ្ឋ​ឡើយ ខណៈ​ពេល​ប្រជា​កសិករ​នៅ​ក្នុង​ស្រុក​ចិញ្ចឹម​តាម​ធម្ម​ជាតិ​មាន​តម្លៃ​ខ្ពស់​ជាង​ ហើយលក់​មិន​ដាច់​ ខាត​បង់​រាល់​ឆ្នាំ​ ទើប​កសិករ​ក្នុង​ស្រុក​លែង​ហ៊ាន​ចិញ្ចឹម​បន្ត​ទៀត​ ហើយ​បាន​នាំ​គ្នា​និយាយ​ថា ជាង​២​ឆ្នាំ​មក​នេះ​គ្មាន​អាជ្ញា​ធរ​ថ្នាក់​ណា​មួយ​ខ្វល់​ពី​ការ​ចិញ្ចឹម​ជ្រូក​របស់​ប្រជា​កសិករ​យើង​ឡើយ​ គឺ​ពួក​គេ​បាន​ឃុប​ឃិត​គ្នា​ឱ្យ​ឈ្មួញ​នាំ​ជ្រូក​ឈឺ ឬ​ងាប់​ពី​ស្រុក​យួន​ចូល​មក​កាប់​សាច់​លក់​ពេញ​ផ្សារ​ក្នុង​តម្លៃ​ថោក​ៗ។

អាជីវ​ករ​លក់​សាច់​ជ្រូក​នៅ​ក្នុង​ផ្សារ​តា​កែវ​បាន​នាំ​គ្នា​និយាយ​ថា អ្នក​លក់​សាច់​ជ្រូក​នៅ​ក្នុង​ផ្សារ​តា​កែវ​​រាល់​ថ្ងៃ​នេះ​មាន​ប្រមាណ​ជាង​២០​តូប​ ក្នុង​នោះ​មាន​២​ទៅ​៣​តូប​លក់​ជ្រូក​ខ្មែរ​ នៅ​សល់​ប៉ុន្មាន​តូប​ទៀត​គឺ​ទិញ​សាច់​ជ្រូក​ដែល​នាំ​ចូល​ពី​ស្រុក​យួន​ដាក់​លក់​ក្នុង​តម្លៃ​ថោក​ជាង​សាច់​ជ្រូក​ខ្មែរ​យើង​ ។

សាច់​ជ្រូក​យួន​ដែល​លក់​នៅ​ផ្សារ​រាល់​ថ្ងៃ​នេះ​សាច់​សុទ្ធ​១​គីឡូ​ក្រាម​១៥.០០០​រៀល ចំណែក​សាច់​សុទ្ធ​ជ្រូក​ខ្មែរ​យើង​១​គីឡូ​ក្រាម​តម្លៃ​១៨.០០០​ទៅ​២០.០០០​រៀល​ ឆ្អឹង​ជំនីរ​ជ្រូក​យួន​១គីឡូ​ក្រាម​តម្លៃ​១២.០០០​រៀល ​ឯ​ជ្រូក​ខ្មែរ​តម្លៃ​១៥.០០០​រៀល​ សាច់​៣​ជាន់​ជ្រូក​យួន​១​គីឡូ​ក្រាម​៨.០០០​រៀល​ សាច់​៣​ជាន់ជ្រូក​ខ្មែរ​យើង​តម្លៃ​១០.០០០​ទៅ​១២.០០០​រៀ​ល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព