ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជនជាតិស្លូវ៉ាគី​​ម្នាក់បើក​រថយន្ត​អង្គការ​បុក​ម៉ូតូ​ស្លា.ប់​ម្នាក់នៅក្រុងព្រះសីហនុ​

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភា្ល​ម​ៗ កាលពី​វេលា​ម៉ោង​០៨ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ នេះ ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​រវាង​រថយន្ត​បុក​ម៉ូតូ​អូស​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ ស្ថិត​ចំណុច​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ ក្នុងភូមិ​

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភា្ល​ម​ៗ កាលពី​វេលា​ម៉ោង​០៨ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​២៤ ឧសភា ២០១៥ នេះ ក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​រវាង​រថយន្ត​បុក​ម៉ូតូ​អូស​ចំងាយ​ប្រមាណ​៥០​ម៉ែត្រ ស្ថិត​ចំណុច​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​ត្រូវ​គេ​ដឹង​ថា ជា​របស់​អង្គការ​កុមារ​កំព្រា House Family ម៉ាក​ហុងដា (​ស៊ី​អវី​) ពាក់​ស្លាក​លេខ ONG202 2.303 បើកបរស្ត្រី​ម្នាក់​​ឈ្មោះ MARTINA KOL LAROVA ជនជាតិ​ស្លូ​វ៉ា​គី កាន់​លិខិតឆ្លងដែន​លេខ​BE 191 2522 មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​ជាង​ម៉ូតូ​ឈ្មោះ​ខៀវ សុ​ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​០១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BF-8742​។

ដោយឡែក​យោង​តាម​ប្រភព​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​អះអាង​ដែរ​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ក្នុង​ទិស​ដៅ​ពី​កើត ទៅ​លិច​ម្នាក់ឯង ប៉ុន្តែ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ម៉ាក CRV មួយ​គ្រឿង បើកបរ​ដោយ​ជន​បរ​ទេស​​ បាន​រេ​ចង្កូត​មក​បុក​ពេញទំហឹង គាប​ទាំង​ម៉ូតូ​ទាំង​មនុស្ស​នៅ​ក្រោម​រថយន្ត​ចម្ងាយ​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត រង់ចាំ​ការ​ដោះស្រាយ ។