ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ឈើ​២​ខ្នង​នៅស្រុក​សន្ទុកត្រូវ​អគ្គិភ័យ​ឆេះ​ហ្មត់

8 ឆ្នាំ មុន

​ខេត្ត​កំពង់​ធំ ៖ ផ្ទះ​ឈើ​២​ខ្នង​ដំបូល​ប្រក់​ក្បឿង​ស្ថិត​នៅ​ក្នុងភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក​ ត្រូវ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​៩ និង២០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៣ ​ឧសភា​ ២០១៥។

​ខេត្ត​កំពង់​ធំ ៖ ផ្ទះ​ឈើ​២​ខ្នង​ដំបូល​ប្រក់​ក្បឿង​ស្ថិត​នៅ​ក្នុងភូមិ​កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​ស​ន្ទុ​ក​ ត្រូវ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​៩ និង២០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៣ ​ឧសភា​ ២០១៥។

ប្រភព​ព័​ត៌​មានពី​​ម្ចាស់ផ្ទះឈ្មោះ គុន សំ​អុល អាយុ​៦១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​មាន​ប្រពន្ធ​ឈ្មោះ យ័ន គឹ​ម អាយុ​៦០ឆ្នាំ មានកូន​៤​នាក់ រៀប​ការ​ហើយ​៣​នាក់​ និង​មាន​សមាជិក​ទាំងអស់​១១​នាក់​ដែល​រស់នៅ​លើ​ផ្ទះ​នេះ​។

​ផ្ទះ​របស់​គាត់​ធ្វើ​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ទំហំ៨គុណ៦ម៉ែត្រ​ ។ នៅ​មុន​ពេល​កើត​ ​រូប​គាត់ និង​ក្រុម​គ្រួសារ ​មួយ​ចំនួន​បាន​នៅ​ក្រោមផ្ទះ និង​ខ្លះ​ទៀត​នៅផ្ទះ​បងប្អូន​ដែល​នៅ​ជិត​នោះ ប្រហែលជា​ម៉ោង​៩ជាង​ស្រាប់តែ​ឮ​សម្លេង​ផ្ទុះ​ផេស​ៗ​នៅ​ក្នុង​បន្ទប់​ខាងលើ​ផ្ទះ ហើយ​​មាន​អណ្តាតភ្លើង​ឆេះ​​សន្ធោសន្ធៅ​ឡើង​ និង​រាលដាល​ពេញ​ផ្ទះ​តែ​ម្តង ដោយពុំ​មាន​នរ​ណា​ម្នាក់​អាច​ឡើង​យក​​​របស់របរ​បាន​នោះ​ទេ ​គឺ​អូស​បាន​តែ​ម៉ូតូ​២​គ្រឿង​ដែល​នៅក្រោមផ្ទះ​ប៉ុ​ណ្ណោះ ចំណែក​សម្ភា​រត្រូវ​ភ្លើង​ឆេះ​ទាំងអស់ ​រួម​មាន​ទូរ​ទស្ស​ន៍២​គ្រឿង មាស​ប្រាក់​មួយ​ចំនួន និង​លុយ​ខ្មែរ​ចំនួន​៤៦​លាន​រៀល លុយ​ដុល្លារ​៤៥ដុល្លារ​ ។

គាត់​បញ្ជាក់​ថា​​ លុយ​ខ្មែរ​ទាំង​អស់នេះ​គាត់​ទើបតែ​ដេញ​តុងទីន​បានថា​យក​ទៅ​សងបំណុល​គេ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​ តែ​ចៃដន្យ​នៅ​ពេល​ដែល​គាត់​ចេញ​ទៅ​នោះ​ភ្លេច​យក​លុយ​ទៅ​ជាមួយ​ដើម្បី​សង​គេ​​ក៏​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ ពេល​នោះ​​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តកំពង់ធំ​ចំនួន​២​គ្រឿង​ទៅ​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់​ ក៏​ប៉ុន្តែ​ទំ​រាំ​តែ​ទៅ​ដល់​ផ្ទះ​ទាំងមូល​ត្រូវ​បាន​ព្រះ​អគ្គី​​លេប​ត្របាក់​អស់​ទៅ​ហើយ​។

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​ លោក ពេ​ជ សុធា អភិបាលស្រុក​ស​ន្ទុ​ក​ក៏​បាន​នាំ​យក​អំណោយ​របស់​សាខា​កាកបាទក្រហម​ស្រុក​ទៅ​ជួយ​ឧបត្ថម្ភ​រួម​មាន ​អង្ករ​៤០គីឡូ​ក្រាម តង់​១ កន្ទេល​១ សារុង​១ មុង​១ ភួយ​១ ក្រមា​១ ឆ្នាំង​២ ចាន​៦ ស្លាបព្រា ចានដែក​ធំ​១ ចានស្រាក់ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ វែក​បាយ វែក​សម្ល ផ្តិល​ទឹក និង​ថវិកា​​ចំនួន​២០​ម៉ឺន​រៀល ​​​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព