ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​ប្រកាស​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ

8 ឆ្នាំ មុន

បាងកក ៖ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដំឡើង​ប្រាក់បៀវត្ស​សម្រាប់​មន្ត្រីរាជការ​ស៊ី​វិល​ដែល​កំពុង​ប្រតិបត្តិ​ដោយ​ប្រតិសកម្ម​ចាប់តាំងពី​ថ្ងៃ​ទី​១ ធ្នូ ២០១៤​កន្លង​មក ។

បាងកក ៖ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដំឡើង​ប្រាក់បៀវត្ស​សម្រាប់​មន្ត្រីរាជការ​ស៊ី​វិល​ដែល​កំពុង​ប្រតិបត្តិ​ដោយ​ប្រតិសកម្ម​ចាប់តាំងពី​ថ្ងៃ​ទី​១ ធ្នូ ២០១៤​កន្លង​មក ។

ការ​ដំឡើង​បៀវត្ស​នេះ​គឺ​សម្រាប់​ទាំង​មន្ត្រី​ថា្ន​ក់​ទាប​និង​ជាន់ខ្ពស់ ។ ក្នុង​នោះ​មន្ត្រីរាជការ​ស៊ី​វិល​ក្នុង​លំដាប់​មន្ត្រី​ថ្នាក់​C1-C7 ត្រូវ​បាន​ដំឡើង​ប្រមាណ​ជា​៤%​។ ចំណែក​ប្រាក់បៀវត្ស​អ្នក​ដែល​មាន​ឋានៈ​ឬ​តួនាទី​កម្រិត​អ្នកគ្រប់គ្រង​ត្រូវ​បាន​ដំឡើង​១០% ។

គួរ​រំលឹក​ថា សភា​ថៃ​កាលពី​ចុងឆ្នាំ​មុន​បាន​អនុម័ត​នូវ​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​នៅ​ក្នុង​ស្ថានការណ៍​ជា​បន្តបន្ទាប់​ទៅ​តាម​កត្តា​មួយ​ចំនួន​ដូច​ជា​៖ ការ​ចំណាយ​លើ​ជីវភាព​រស់​កាន់តែ​ខ្ពស់ គម្លាត​នៃ​ប្រាក់​ឈ្នួល​រវាង​បុគ្គលិក​ឯកជន​និង​រដ្ឋ ក៏​ដូច​ជា​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​ជាតិ ។

រចនាសម្ព័ន្ធ​ប្រាក់បៀវត្ស​ថ្មី​បាន​គ្របដណ្តប់​ទៅ​លើ​មន្ត្រីរាជការ​ស៊ី​វិល​ចំនួន​១,៩៨​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស ។ រដ្ឋាភិបាល​នឹង​ចំណាយ​២២​ពាន់​លាន​បាត​បន្ថែម​លើ​ប្រាក់​បំណាច់​របស់​រដ្ឋ ៕