ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សាំង​យ៉ុ​ង​ម្ចាស់​ស្រ​វឹង​បោល​ចូល​សួនច្បារ​បុក​បង្គោល​ភ្លើង​​បាក់​អស់​១​ដើម

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង​(​ប្រភេទ​ទេសចរ​១២​កៅអី​)​ម្ចាស់​ចេញ​មក​ពី​ច្រៀង​ខា​រ៉ា​អូ​ខេ បើកចាក់​​​កួបោល​ចូល​សួនច្បារ​ទៅបុក​បង្គោល​ភ្លើង​ក្នុង​សួន​បាក់​អស់​១​ដើម ។​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង​(​ប្រភេទ​ទេសចរ​១២​កៅអី​)​ម្ចាស់​ចេញ​មក​ពី​ច្រៀង​ខា​រ៉ា​អូ​ខេ បើកចាក់​​​កួបោល​ចូល​សួនច្បារ​ទៅបុក​បង្គោល​ភ្លើង​ក្នុង​សួន​បាក់​អស់​១​ដើម ។​ ហេតុការណ៍​នេះ​បា​​​ន​កើតឡើង​កាល​ពីវេលា​ម៉ោង​១​ និង​២០​នាទីរំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​២៤​ ឧសភា ២០១៥ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ជំនោ​សែ​សិន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័ណ ​។

​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដែល​បើ​កទៅ​បុក​បង្គោល​ភ្លើង​ក្នុង​សួនច្បារ​នោះ​ម៉ាក​សាំង​យ៉ុ​ង​(​ប្រភេទ​ទេសចរ​១២​កៅអី​) ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​.2AE.3418 អ្នកបើកបរ​មិន​ត្រូវ​បាន​​​ស្គាល់ឈ្មោះ​ទេ ព្រោះ​នៅ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​អ្នកបើកបរ​មាន​ស្ថានភាព​ស្រវឹង​ខ្លាំង​និយាយ​ស្តាប់​គ្នា​មិន​បាន ពេល​នោះ​សមត្ថកិច្ច​បាន​ទូរ​ស័ព្ទ​​ហៅ​សាច់ញាតិ​បងប្អូន​នាំ​យក​ទៅ​ផ្ទះ ។ ដោយ​ឡែក​ចំពោះ​រថយន្ត​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍រង់​ចាំ​ធ្វើការ​ដោះស្រាយ​​។

​ប្រ​ភ​ព​ដដែល​បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​រថយន្ត​ជ្រុល​ចង្កូត​ឡើង​ចូល​ទៅ​ក្នុង​សួនច្បារ​ និង​បុក​បង្គោល​ភ្លើង​នេះ បណ្តាល​មក​ពី​អ្នកបើកបរ​ស្រវឹងស្រា ​៕
                                                                                 ​