ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេខ្យល់​ល្បី២នាក់​នៅ​ត្រើយ​ខាង​កើត​ទន្លេមេគង្គ​នាំ​មនុស្ស​ទៅ​លក់​នៅ​ចិន​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ​៖ មេខ្យល់​ល្បី​ចំនួន​២​នាក់​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គក្នុងស្រុក​ក្រូច​ឆ្មារ​ត្រូវ​បាន​កម្លាំងនាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្សសហការ​ជាមួយ​​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និងការពារ​អនីតិជន​

ខេត្ត​ត្បូងឃ្មុំ ​៖ មេខ្យល់​ល្បី​ចំនួន​២​នាក់​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គក្នុងស្រុក​ក្រូច​ឆ្មារ​ត្រូវ​បាន​កម្លាំងនាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្សសហការ​ជាមួយ​​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និងការពារ​អនីតិជន​ខេត្ត​ចាប់ឃាត់ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ២០១៥ យោង​តាម​បញ្ជា​របស់​លោករៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បីសួរនាំ​ និង​កសាង​សំណុំរឿង​ចាត់​ការ​​តាម​ច្បាប់ ។

លោក​វរ​សេនី​យ៍ត្រី ថៃ  វ៉ា​ន់​ថា  នាយការិយាល័យ​ប្រឆាំង​កា​ជួយ​ដូរ​មនុស្ស​ខេត្តប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​ទី​២២ ឧសភា​ថា ជនសង្ស័យ​ជា​មេខ្យល់​ទាំង​ពីរ​នាក់ដែល​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួ​ននោះមាន​ឈ្មោះ វ៉ា​ន់ សុខុម ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ និង​ឈ្មោះ​ហុង ស្រី អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ទី​២ ឃុំ​កំពង់ទ្រាស ស្រុក​ជាមួយ​គ្នា  ដោយ​បាន​ឆបោក​ជន​រងគ្រោះជា​ស្ត្រីភេទ​ចំនួន​៤​នាក់​ទៅ​កាន់​ប្រទេស​ចិន ។

លោក​វរ​សេនី​យ៍​ត្រី ថៃ វ៉ា​ន់​ថា  នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្តប្រាប់​បន្ត​ថា​ នៅ​ក្នុងអំឡុង​ខែមេសា ២០១៤ មេខ្យល់​ឈ្មោះ សុខុម បាន​បញ្ចុះបញ្ចូល​ស្ត្រី​២នាក់​ ម្នាក់​អាយុ​១៧​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​២០​ឆ្នាំ​ ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ចិន​ ដោយ​ក្នុង​១​ខែ​ទទួល​បាន​ប្រាក់ខែ​ចំនួន​៨០០​ដុល្លារ​ ។ រាល់​ការ​ចំណាយ​ថ្លៃ​សេវា​ផ្សេង​ៗ​ដូច​ជា លិខិតឆ្លងដែន ទិដ្ឋាការ​ទេសចរ​ណ៍ ​និង​សំបុត្រ​យន្តហោះ​ គឺមេខ្យល់​ជា​អ្នក​​ចំណាយ​ទាំងស្រុង  ។  

ដោយ​មានការ​ជឿ​ជាក់តាមពាក្យ​ឃោសនា​របស់​មេខ្យល់​ស្ត្រី​ទាំង​២​នាក់ត្រូវ​បាន​នាំ​ចេញ​ទៅ​នៅ​ខែធ្នូ ២០១៤ ទៅ​ប្រគល់​ឲ្យ​មេខ្យល់​ជន​ជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បន្ទាប់​មក​ទៀត​នៅ​ថ្ងៃ​ទី​៧ មក​រា ២០១៥ មេ​ខ្យល់​ឈ្មោះ​សុខុម និង​មេខ្យល់​ចិន បាន​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​ប្រទេស​ចិន ។ ពេល​ដែល​ទៅ​ដល់ទី​នោះ​បាន​បង្ខំ​ឲ្យ​យកប្តី ​បើ​មិន​ព្រមយក​ទេ​នោះ ត្រូវ​សង​ប្រាក់​ចំនួន​ជាង​១​ម៉ឺន​ដុល្លារទៅ​ឲ្យ​មេខ្យល់ ។

លោក​វរ​សេនី​យ៍​ត្រី ថៃ វ៉ា​ន់​ថា  នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្តបញ្ជាក់​ថា ដោយ​ឡែកករណី​មួយទៀត ​គឺ​មេខ្យល់​ឈ្មោះ ស្រី បាន​ទៅ​បញ្ចុះបញ្ចូល​ស្ត្រី​ម្នាក់​ទៀត​អាយុ​១៨​ឆ្នាំថា​ ទៅ​រៀប​ការ​ជាមួយនឹង​បុរស​កូរ៉េនៅ​ប្រទេស​កូរ៉េ​ឯណោះ ថែម​ទាំង​អួត​ថា​គាត់​មានកូន​ស្រី​ឈ្មោះ​ម៉ី អាយុ​២០ឆ្នាំ កំពុង​តែ​យកប្តី​ជនជាតិ​កូរ៉េ រស់នៅ​ប្រទេស​កូរ៉េ  ។​

បើសិនជា​បញ្ជូន​ទៅ​ខុស​ពី​ប្រទេស​កូរ៉េនឹង​ត្រូវ​បញ្ជូន​ត្រឡប់​មក​វិញ ហើយ​នៅ​ថ្ងៃ​ទី​៣ មិថុនា ២០១៤ បាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិនតាមច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ  ។ ជាង​១​ខែ​ក្រោយមក​អ្នក​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​ដល់ម្តាយ​នៅ​ស្រុក​កំណើត ប្រទេស​កម្ពុជាថា​ នាង​ត្រូវ​បាន​គេ​យក​ទៅ​លក់ឲ្យ​ជនជាតិ​ចិន​ក្នុង​តំលៃ១២.០០០​ដុល្លារ ហើយត្រូវ​បាន​ប្តី​វាយ​ធ្វើបាប​ឥត​ស្រាក​ស្រា​ន្ត ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៍ ក្រៅពី​នេះក៏​មាន​ស្ត្រី​រង​គ្រោះ​ម្នាក់​ទៀត​ផង​ដែរ  ៕                                                  ​