ជឿ ឬ មិនជឿ រថយន្តជាច្រើនគ្រឿងបើកអត់ទៅមុខនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ជិត២០នាក់
ខេត្តស្វាយរៀង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីអ្នកភូមិនិងសមត្ថកិច្ចឲ្យដឹងថា រថយន្តរាប់សិបគ្រឿងបានត្រឹមតែរំកិលទៅមុខ
ខេត្តស្វាយរៀង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីអ្នកភូមិនិងសមត្ថកិច្ចឲ្យដឹងថា រថយន្តរាប់សិបគ្រឿងបានត្រឹមតែរំកិលទៅមុខ
ខេត្តស្វាយរៀង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីអ្នកភូមិនិងសមត្ថកិច្ចឲ្យដឹងថា រថយន្តរាប់សិបគ្រឿងបានត្រឹមតែរំកិលទៅមុខយឺតៗទោះបីជាអ្នកបើកបរជាន់ហ៊្គែរបន្ថែមល្បឿនយ៉ាងណាក៍ដោយ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍តំាងពីម៉ោង៧យប់ថ្ងៃទី១៩ ឧសភា (ថ្ងៃគ្រោះថ្នាក់ចរាចរណ៍) រហូតទល់ភ្លឺថ្ងៃទី២០ឧសភា នៅទីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ស្លាប់១៩នាក់ និងរបួស២១នាក់ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយកើតមានហេតុការណ៍នេះ អ្នកភូមិបានដាក់ការសង្ស័យថា ” ខ្មោចលង ” ក៍បាននិមន្តព្រះសង្ឃមកសូត្រមន្តទំាងយប់និងបានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានធ្វើបុណ្យរួមនៅកន្លែងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងវៀតណាមបុករថយន្តដឹកកម្មករក្នុងភូមិសាស្រ្តខាងលើ ។ នៅថ្ងៃទី២១ ឧសភា ២០១៥នេះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៍បានសន្យាធ្វើបុណ្យពី៣ទៅ៧ថ្ងៃជាប់គ្នា ប៉ុន្តែមិនទាន់កំណត់កាលបរិច្ឆេទយកថ្ងៃណាពិតបា្រកដនៅឡើយទេ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ