ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ត្រូវ​ខ្សែ​ភ្លើង​​ឆក់​ស្លា.ប់​លើ​បង្គោលភ្លើង​​ពេលឡើង​តខ្សែ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ជា​កម្មករ​អូស​ខ្សែ​ភ្លើង​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លា.ប់​ពេល​ឡើង​ត​ខ្សែ​លើ​បង្គោល​ដែល​មាន​ខ្សែ​ភ្លើង​ស្អេក​ស្កះ។ បន្ទាប់ពី​ឆក់ខ្សែ​ភ្លើង​​ស្លា.ប់​សព​ត្រូវ​បាន​ក្រុម​ហ៊ុន​ដឹក​ចេញទៅ​វិញ​ភ្លាមៗ​ដែរ​។

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ជា​កម្មករ​អូស​ខ្សែ​ភ្លើង​ម្នាក់​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​ពេល​ឡើង​ត​ខ្សែ​លើ​បង្គោល​ដែល​មាន​ខ្សែ​ភ្លើង​ស្អេក​ស្កះ។ បន្ទាប់ពី​ឆក់ខ្សែ​ភ្លើង​​ស្លាប់​សព​ត្រូវ​បាន​ក្រុម​ហ៊ុន​ដឹក​ចេញទៅ​វិញ​ភ្លាមៗ​ដែរ​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទីព្រឹក ថ្ងៃ​ទី​២០ ឧសភា ២០១៥ នៅ​ក្នុង​ផ្សារ​ត្រពាំង​អំពិល​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អំពិល​ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។

ជន​រង​គ្រោះ​ឈ្មោះ​ហង់ ហៀង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្មី ឃុំ​ត្រាប់ ស្រុក​បាធាយ ខេត្ត​កំពង់​ចាម​ បច្ចុប្បន្ន​ស្នាកក់​នៅ​ជាមួយ​ថៅ​កែ​ភ្លើង​ឈ្មោះ​ហុង នៅ​ខេត្ត​កំពង់​ស្ពឺ​។

ក្រុម​អាជីវ​ករ​លក់​ដូរ​នៅ​កន្លែង​កើត​ហេតុ​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ក្រុម​ជាង​របស់​ខាង​អគ្គិសនី​បាន​អូស​ខ្សែ​ភ្លើង​កាត់​តាម​ផ្លូវ ហើយ​មួយ​សន្ទុះ​ក្រោយ​មក​គេ​ឃើញ​បុរស​ម្នាក់​បាន​ឡើង​ទៅ​លើ​បង្គោល​ភ្លើង​ក្នុង​បំណង​ចង​ខ្សែ​ភ្លើង តែ​ពេល​ឡើង​ដល់​លើ​ក៏​ត្រូវ​ខ្សែ​ភ្លើង​ឆក់​បណ្តាល​ឱ្យ​ប្រកាច់​នៅ​លើ​នោះ​តែម្តង​។

ឃើញ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់សមត្ថ​កិច្ច​ រី​ឯ​ខាង​អគ្គិសនី​បាន​បិទ​ភ្លើង​មួយ​រយៈ និង​បាន​ឱ្យ​បុរស​២នាក់​ទៀត​ឡើង​ទៅ​លើ​បង្គោល​ភ្លើង​ដើម្បី​យក​ជន​រង​គ្រោះ​ចុះ​មក​ក្រោម​។ប្រភព​បន្ត​ថា ពេល​ដាក់​ជន​រង​គ្រោះ​មក​ដល់​ដី​គេ​បាន​ធ្វើ​ចលនា​សង្គ្រោះ​ និង​យក​ដី​សើម​មក​ចាក់​លើ​ខ្លួន​ដែរ តែ​មិន​អាច​ជួយ​បាន​ឡើយ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព