ខេត្តបាត់ដំបង ៖ មានក្រុមហ៊ុនមួយកំពុងតែធ្វើសកម្មភាពនៅតំបន់ភ្នំក្រហម ស្ថិតនៅជួរភ្នំតាគ្រាមក្នុងស្រុកបាណន់ ខេត្តបាត់ដំបងដើម្បីគាស់កកាយយកថ្មម៉ាប ពណ៌ក្រហម។
ប្រភពច្បាស់ការណ៍និយាយថា ក្រុមហ៊ុនមួយនេះអត់មានច្បាប់អនុញ្ញាតទេ ពេលនេះកំពុងបោះទីតាំងដោយមានគ្រឿងចក្រច្រើនគ្រឿងកំពុងឈូសឆាយព្រៃលើភ្នំ និងកាយគាស់យកថ្មម៉ាបទម្លាក់ប្រមៀលពីលើភ្នំមកក្រោម។
រដ្ឋអំណាចមូលដ្ឋានអត់ហ៊ាននិយាយទេ គេថា ក្រុមហ៊ុននេះមានឥទ្ធិពលធំណាស់។
អាជ្ញាធរខេត្តប្រាប់ថា ជាក្រុមហ៊ុនអត់ច្បាប់។ មានអ្នកខ្លះប្រាប់ថា ម្ចាស់ក្រុមហ៊ុនឈ្មោះហ៊ុន តុលា ជាអ្នកមានឥទ្ធិពលនៅខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ