រថយន្តក្រុងវៀតណាមបុករថយន្តដឹកកម្មករស្លា.ប់ជាង២០នាក់នៅស្រុកស្វាយទាប
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករប្រុស-ស្រីជាង២០នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តក្រុងវៀតណាមបុករថយន្តដឹកកម្មករ ។
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករប្រុស-ស្រីជាង២០នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តក្រុងវៀតណាមបុករថយន្តដឹកកម្មករ ។
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករប្រុស-ស្រីជាង២០នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តក្រុងវៀតណាមបុករថយន្តដឹកកម្មករ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៩ ឧសភា ២០១៥ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំតណ្តៀងរាយ ស្រុកស្វាយទាប ។
សេចក្តីរាយការណ៍បន្តថា ក្នុងហេតុការណ៍នេះមានកម្មករតែម្នាក់គត់ដែលនៅរស់ហើយរបួសធ្ងន់នោះថែមទៀត ។ មុនពេលកើតហេតុគេឃើញរថយន្តក្រុងវៀតណាមបើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតគ្រោះថ្នាក់ រថយន្តក្រុងវៀតណាមបានបើកជែងវ៉ារថយន្តមួួយផ្សេងទៀត ទើបទៅបុករថយន្តដឹកកម្មករដែលបើកបញ្ច្រាសទិសគ្នាចំពីមុខពេញទំហំតែម្តង ។ ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កជនជាតិវៀតណាម បានត្រូវឃាត់ខ្លួន ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ