ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់គិតខ្លី ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក គួបផ្សំនឹងភាពក្រីក្រ និងមានជំងឺប្រចាំកាយរ៉ាំរ៉ៃទៀតនោះ បានសម្រេចចិត្តចង.កធ្វើអត្តឃាតនៅក្នុងខ្ទមស្បូវមួយកន្លែងស្លាប់ ដោយបន្សល់កូនប្រុសអាយុ១ឆ្នាំ និងប្តីមានជំងឺរស់នៅយ៉ាងវេទនា។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង០៥ល្ងាចថ្ងៃទី១៧ ឧសភា ២០១៥ ស្ថិតនៅភូមិតាមែន ហៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះយឿន យ៉ា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
បើតាមការឱ្យដឹងពីអ្នកភូមិបានឱ្យដឹថា គ្រួសារប្តី-ប្រពន្ធនេះ បានមករស់នៅក្នុងខ្ទមស្បូវនេះរយៈពេល៦ខែមកហើយ ដោយប្រកបរបរស៊ីឈ្នួលកាប់ឈើ និងអារឈើឱ្យគេគ្រាន់បានកម្រៃទិញអង្ករហូប ដោយរកព្រឹកខ្វះល្ងាច ។ គ្រួសារនេះមានជំងឺប្រចាំកាយទាំង២នាក់តែម្តង គួបផ្សំភាពក្រីផង ទើបស្ត្រីខាងលើគិតខ្លីសម្រេចចង.កបញ្ចប់ជីវិតតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ