ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បែក​ថ្នាំ​វាយ​បែក​កញ្ចក់​រថយន្ត​ និង​​​កញ្ចក់​ហាង​កាត់សក់​ផ្អើល​ទាំង​យប់​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​បែក​ថ្នាំ​ម្នាក់​បាន​វាយ​​កញ្ចក់​រថយន្ត​ចត​ស្ងៀម​មួយ​គ្រឿង​បែក​ខ្ទេច និង​វាយ​​​កញ្ចក់​ហាង​កាត់សក់​បែក​អស់​មួយ​ផ្ទាំង ហើយ​វាយ​ម៉ូតូ​របស់​ម្ចាស់​ហាង​មួយ​គ្រឿង​ទៀត​ផង កាលពី​វេលា​ម៉ោង​៨

រាជ​ធានីភ្នំពេញ ៖ បុរស​បែក​ថ្នាំ​ម្នាក់​បាន​វាយ​​កញ្ចក់​រថយន្ត​ចត​ស្ងៀម​មួយ​គ្រឿង​បែក​ខ្ទេច និង​វាយ​​​កញ្ចក់​ហាង​កាត់សក់​បែក​អស់​មួយ​ផ្ទាំង ហើយ​វាយ​ម៉ូតូ​របស់​ម្ចាស់​ហាង​មួយ​គ្រឿង​ទៀត​ផង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៧ ​ឧសភា​ នៅ​ចំណុច​មុខ​ហាង​កាត់សក់​យីហោ​ពិសី ផ្ទះ​លេខ​១០១ ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេរ​ប៉ូ​២ ខណ្ឌទួលគោក ។

តាម​ម្ចាស់​ហាង​កាត់សក់​ខាងលើ​មានឈ្មោះ ជា ពិសី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ជា​មនុស្ស​បែក​ថ្នាំ​តែងតែ​ជេរ​ប្រមាថ​អ្នក​ជិតខាង​ជា​រៀងរាល់ថ្ងៃ ។

មុន​ពេល​កើតហេតុ​ជន​បង្ក​បាន​ដើរទៅ​គោះ​ទ្វារ​ឲ្យ​បើក តែ​ម្ចាស់​ហាង​មិន​ព្រម​បើក​ឲ្យ​ចូល​ឡើយ បន្តិច​ក្រោយមក​បុរស​បែក​ថ្នាំ​បាន​វាយកញ្ចក់​បែក​ ហើយ​បាន​ឈាន​ទៅ​យក​មែក​ស្វាយ​តូច​មួយទៀត​ទៅ​វាយ​ធ្វើ​ឲ្យ​បែក​ខ្ទេច​កញ្ចក់​មួយ​ផ្ទាំង ហើយ​បាន​ដើរ​ចូល​ទៅ​វាយ​ម៉ូតូ​ស្ទែប ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ ១U ៨៨៩៩ មួយ​គ្រឿង​ទៀត ។

បន្ទាប់​ពី​វាយ​កញ្ចក់ និង​ម៉ូតូ​ហើយ ជន​បែក​ថ្នាំ​នោះ​បាន​រត់​មក​វាយ​​​កញ្ចក់​រថយន្តម៉ាក​ATOZ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២Q ៣៩២៩ មួយ​គ្រឿង​ចត​នៅ​មុខ​ហាង​បែក​កញ្ចក់​ខ្ទេច​អស់​បណ្តាល​ឲ្យ​រយះ​ដៃ​ខ្លួន​ឯង​ទាំង​សង​ខាង​។

ក្រោយ​​​កើតហេតុ​ នគរបាល​ប៉ុស្ដិ៍​ផ្សារ​ដេរ​ប៉ូ​២​បាន​មក​ដល់​កន្លែង​កើតហេតុ ​ហើយ​បាន​នាំ​ខ្លួន​បុរស​បែក​ថ្នាំ​យក​សួរនាំ​នៅ​ប៉ុស្តិ៍​ផ្សារ​ដេរ​រ​ប៉ូ​២ ខណ្ឌ​ទួល​គោ​ក ហើយ​ម្ចាស់​ហាង​កាត់សក់​បាន​ដាក់​ពាក្យបណ្ដឹង​ទាមទារ​ឲ្យ​ដាក់​កញ្ចក់​ឲ្យ​ថ្មី​ឡើង​វិញ ដោយ​មិន​យក​ជា​លុយ​ទេ​៕