ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​តូច​ចិត្ត​ម្តាយ​មិនទៅ​ដណ្តឹង​ប្រពន្ធ​ឱ្យ ចង.ក​ស្លា.ប់​តាម​បំណង​

9 ឆ្នាំ មុន

​ខេត្តកណ្ដាល​ ៖ ​​យុវជន​ម្នាក់​ហេតុ​តែ​ចង់​បាន​ប្រពន្ធពេក​​​បាន​បង្ខំ​ឲ្យ​ម្ដាយទៅ​រក​ដណ្ដឹង​ឲ្យ ប៉ុន្តែ​ម្ដាយ​មិន​ព្រម ព្រោះ​ស្មានថា​កូន​និយាយ​លេង ណា​មួយ​មិនសូវ​មាន​លុយផង​​ ធ្វើ​ឲ្យយុវជន​នោះតូចចិត្ត​យ៉ាង​ខ្លាំងគិត​ខ្លី​

​ខេត្តកណ្ដាល​ ៖ ​​យុវជន​ម្នាក់​ហេតុ​តែ​ចង់​បាន​ប្រពន្ធពេក​​​បាន​បង្ខំ​ឲ្យ​ម្ដាយទៅ​រក​ដណ្ដឹង​ឲ្យ ប៉ុន្តែ​ម្ដាយ​មិន​ព្រម ព្រោះ​ស្មានថា​កូន​និយាយ​លេង ណា​មួយ​មិនសូវ​មាន​លុយផង​​ ធ្វើ​ឲ្យយុវជន​នោះតូចចិត្ត​យ៉ាង​ខ្លាំងគិត​ខ្លី​លែង​ចង់​រស់ ​បាន​សម្រេចចិត្ត​​ចង.កសម្លាប់​ខ្លួនឯងបណ្ដាល​ឲ្យ​ស្លាប់​​ភា្ល​ម​ៗ​តាមបំណង និង​បានធ្វើ​ឱ្យ​​ក្រុម​គ្រួសារ ​និង​ញាតិ​មិត្ត​ជិត​ឆ្ងាយហួសចិត្ត​គ្រប់​ៗ​គ្នា​​។

​ហេតុ​ការ​ណ៍នោះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៦ ​ឧសភា ​​២០១៥ នៅ​ចំណុច​ទួល​អា​ម៉ាត់ ស្ថិត​ក្នុងភូមិ​រំលេច ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ​យុវជន​ម្នាក់​នោះ​ឈ្មោះ ប៉េង មោក អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាង​លើ​ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ​។

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ៣​ថ្ងៃ យុវជន​ខាងលើ​នោះ​បាន​បង្ខំ​ឲ្យ​ម្ដាយចូល​ស្ដីដណ្ដឹង​កូនក្រមុំ​គេ​ម្នាក់ ដែល​ខ្លួន​ស្រលាញ់​ និងមាន​បំណង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ឲ្យ​បាន ។​ខណៈនោះ ស្ត្រី​ជា​ម្ដាយ​មិន​បាន​អើពើ​ឡើយ ព្រោះ​ស្មានថា​កូន​និយាយ​លេង ម្យ៉ាងទៀតមិនសូវ​មាន​លុយ​ផង លុះដល់​ពេល​កើតហេតុ ស្រាប់តែ​យុវជន​នោះបាន​ចេញពី​ផ្ទះ​ទៅ​កាន់​ទួល​ខាងលើ ហើយ​បាន​ធ្វើ​អត្តឃាតចង.ក​សម្លាប់​ខ្លួនស្លាប់​​តែ​ម្ដង​។

ប្រ​ព​ដដែល​បាន​បន្ត​ថា ខណៈនោះ​បាន​ធ្វើ​ឲ្យក្រុម​គ្រួសារ និង​សាច់ញាតិ មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មិន​នឹក​ស្មាន​​ថា ​យុវជន​នោះ​គិត​ខ្លី​បែបនេះសោះ ចំណែក​ស្ត្រី​ជា​ម្ដាយក៏​មិន​បាន​ចាប់​អារ​ម្ម​ណ៌​ថា កូនប្រុស​របស់​គាត់ម្នាក់​នោះ​និយាយ​មែនទែន​ចឹ​ង​ដែរ ។

គាត់​មានការ​សោកស្ដាយ​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​បាត់បង់​កូនប្រុសជាទី​ស្រលាញ់​ម្នាក់​បែប​នេះ គាត់​មិន​នឹក​ស្មានថា កូនប្រុស​គិត​ខ្លី​បែប​នេះសោះ ៕