ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពស្ត្រី​ស្លា.ប់​ហើយ​សង្ស័យ​រស់​វិញត្រូវ​​កូនចៅ​​យក​​​ទៅ​បូជាហើយ បន្ទាប់​ពី​​ឃើញ​ដង្កូវ​លូន​ចេញ​ពី​ច្រមុះ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ទីបំផុត​ស្ត្រី​ដែល​គេ​ភ្ញាក់ផ្អើល​ថា​ស្លា.ប់​ហើយ​រស់​ឡើង​វិញ​ត្រូវ​បាន​កូនចៅ ​និង​សាច់ញាតិ​ហែ​ទៅ​បូជា​ហើយ​កាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៦​ ឧសភា​ ​២០១៥​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ទីបំផុត​ស្ត្រី​ដែល​គេ​ភ្ញាក់ផ្អើល​ថា​ស្លាប់​ហើយ​រស់​ឡើង​វិញ​ត្រូវ​បាន​កូនចៅ ​និង​សាច់ញាតិ​ហែ​ទៅ​បូជា​ហើយ​កាលពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​១៦​ ឧសភា​ ​២០១៥​ បន្ទាប់​ពី​ដង្កូវ​៣​ក្បាល​បាន​លូន​ចេញពី​ច្រមុះ​សព​ទាំង​រាង​កាយ​មិន​ហើម ​មិន​ស្អុយ​ និង​សាច់​នៅ​ទន់​ជា​ធម្មតា​។​

នៅ​មុខ​ទី​ប៉ាឆា​ក្នុង​បរិវេណ​វត្ត​រតនា​រាម​ ហៅ​វត្ត​ផ្សារ​កណ្ដាល​កូនប្រុស​ស្រី​របស់​សព​បាន​ប្រាប់​កោះសន្តិភាព​ថា ​ដោយសារ​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ ថ្ងៃ​ទី​១៦​ ឃើញ​មាន​ដង្កូវ​៣​ក្បាល​លូន​ចេញពី​ច្រមុះ​ម្ដាយ​របស់​ពួក​គេ​ទើប​ពួក​គេ​អស់ចិត្ត ​ហើយ​សម្រេចចិត្ត​នាំ​គ្នា​ធ្វើបុណ្យ​ និង​ដង្ហែ​សព​ម្ដាយ​ទៅ​បូជា​។

​គួរ​បញ្ជាក់​ថា ស​ពស្ត្រី​ខាងលើ​ថ្វី​ត្បិត​តែ​មាន​ដង្កូវ​លូន​ចេញពី​ច្រមុះ​ហើយ​ធ្វើ​ឲ្យ​កូនប្រុស​ស្រី​គិត​ថា​ ម្ដាយ​ពួក​គេ​ស្លាប់​ និង​ដង្ហែ​ទៅ​បូជា​ ប៉ុន្តែ​ពួក​គេ​អះអាង​ថា ​រូបរាង​កាយ​ម្ដាយ​របស់​ពួក​គេ​មិន​មាន​ក្លិនស្អុយ ​ឬ​ហើម​ហើយ​សាច់​នៅ​ទន់​ដូច​មនុស្ស​ធម្មតា​ដដែល​។

​បើ​គិត​ចាប់ពី​ថ្ងៃ​ដែល​កូនចៅ​នាំ​គ្នា​ធ្វើបុណ្យ​ និង​ភ្ញាក់ផ្អើល​ថា​ស្លាប់​ហើយ​រស់​ឡើង​វិញ​ សព​រង​គ្រោះ​មាន​រយៈពេល​៦​យប់​និង​៧​ថ្ងៃ​ទៅ​ហើយ​៕​