ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ជ្រូកព្រៃ​បាក់ជើង​ចុះ​ផឹកទឹក​នាំ​គ្នា​ដេញចាប់ ត្រូវ​ជ្រូក​ខ្វេះ​រង​របួស​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ត្រូវ​ជ្រូកព្រៃ​ខ្វេះ ខណៈ​បណ្តើរ​សត្វ​ឆ្កែ​ចំនួន​៤​ក្បាល ដើម្បី​ទៅ​មើល​ចម្ការ​ដំឡូង​មី​របស់​ខ្លួន ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​៣​គីឡូម៉ែត្រ លុះ​ពេល​ទៅ​ជិត​

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ត្រូវ​ជ្រូកព្រៃ​ខ្វេះ ខណៈ​បណ្តើរ​សត្វ​ឆ្កែ​ចំនួន​៤​ក្បាល ដើម្បី​ទៅ​មើល​ចម្ការ​ដំឡូង​មី​របស់​ខ្លួន ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែល​៣​គីឡូម៉ែត្រ លុះ​ពេល​ទៅ​ជិត​ដល់ ស្រាប់តែ​ប្រទះ​ឃើញ​ជ្រូកព្រៃ​១​ក្បាល​ទម្ងន់​ប្រហែល​ជាង​១០០​គីឡូក្រាម​បាក់ជើង​មុខ​ម្ខាង កំពុង​ចុះ​ផឹកទឹក​អូរ ក៏​ស្រែកហៅ​មិត្តភក្តិ​៤​នាក់​នៅ​ក្បែរ​នោះ នាំ​គ្នា​ដេញ​វាយប្រហារ​ជ្រូក​១​ក្បាល​នោះ ក៏​ត្រូវ​ជ្រូក​បែរមក​ដេញ​ខ្វេះ​វិញ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ
ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ចម្ការ ក្នុងភូមិ​កោះកុង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ រូបគេ​បាន​បណ្តើរ​សត្វ​សុនខ (​ឆ្កែ​) ចំនួន​៤​ក្បាល ក្នុង​គោលបំណង​ទៅ​មើល​ចម្ការ​ដំឡូង​មី ដែល​បាន​ដាំ​កាលពី​ខែ​មុន ហើយ​ក៏​ត្រូវ​ភ្លៀង​ជា​ច្រើន​មេ​កន្លង​ទៅ លុះ​ដើរទៅ​ដល់​ក្បែរ​អូរ ស្រាប់តែ​សត្វ​ឆ្កែ​របស់​ខ្លួន​ទាំង​៤​ក្បាល​បាន​នាំ​គ្នា​ព្រូស និង​ដេញ​ខាំ​ជ្រូកព្រៃ​ដ៏​ធំ​១​ក្បាល មាន​សម្បុរ​ពណ៌​ខ្មៅ និង​មានចែ​នៅ​សងខាង​មាត់​យ៉ាង​វែង ។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​រូបគេ​ក៏​ស្រែកហៅ​មិត្តភក្តិ​ចំនួន​៤​នាក់​ទៀត​នៅ​ក្បែរ​ចម្ការ​របស់​ខ្លួន​ឱ្យមក​ជួយ​ដេញ​វាយ​សត្វ​ជ្រូក​១​ក្បាល​នេះ តែ​ត្រូវ​ជ្រូក​ដែល​ពិការ​ជើង​ម្ខាង​នេះ​បាន​បែរមក​ខ្វេះ​សត្វ​ឆ្កែ​១​ក្បាល​ក្នុង​ចំណោម​៤​ក្បាល បណ្តាល​ឱ្យ​របួស​ធ្លាយ​ពោះ ហើយ​ក៏​បន្ត​ដេញ​ខ្វេះ​មនុស្ស​អ្នក​ដេញ​ធ្វើ​ឱ្យ​ភ័យ​រត់គេច​ខ្លួន​ព្រោងព្រាត​ផង​ដែរ ។

ចំណែក​រូប​គាត់ ដោយសារ​ឃើញ​ជ្រូក​របួស ព្រោះ​ឆ្កែ​ខាំ និងរ​ត់ទៅ​មុខ​លែង​រួច ហើយ​ក៏​ស្ទុះ​ទៅ​វាយ តែ​ត្រូវ​ជ្រូក​បែរមក​បុក​ផ្តួល រួច​ខ្វេះ​ជា​ច្រើន​ដង បណ្តាល​ឱ្យ​មុត​កំភួនជើង​ខាងស្តាំ និង​មុត​គូទ​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម ។ ពេល​នោះ​ដោយ​មាន​ឆ្កែ​មក​ជួយ​ខាំ ទើប​ជ្រូក​១​ក្បាល​នេះ​បន្ត​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ស្រមោល​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព