ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ញាតិ​ជន​រង​គ្រោះ​ស្លា.ប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពេជ្រាដាដង្ហោយ​រក​យុត្តិ​ធម៌

9 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី ៖ អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​ជន​បង្ក​គ្រោះថ្នាក់​ចរាច​ណ៍ បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​ស្លា.ប់​តាំងពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​ក្រៅ​ប្រ​ព័​ន្ឋ​ផ្លូវច្បាប់

​ខេត្ត​មណ្ឌល​គិរី ៖ អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​ជន​បង្ក​គ្រោះថ្នាក់​ចរាច​ណ៍ បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​ស្លាប់​តាំងពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​ក្រៅ​ប្រ​ព័​ន្ឋ​ផ្លូវច្បាប់ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទទួល​រង​នូវ​ភាព​អ​យុ​ត្តិ​ធ​ម៌ និង​ភាព​ឈឺចាប់​ដែល​ត្រូវ​ព្រាត់ប្រាស់​​​សាច់ញាតិ​។

ប្រភព​បាន​​ឲ្យ​ដឹង​ថា ជន​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​អស់ហើយ ប៉ុន្តែ​អធិការ​ស្រុកពេ​ជ្រា​ដា​បែរជា​បិទ​បាំង​ និង​ផ្អឹប​រឿង​ទុក​មិន​ចាត់ការ​សោះ​។​ ប្រភព​បាន​រាយ​ការ​ណ៍​បន្ត​ថា ហេតុ​ការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី១២ មេ​សា ២០១៥ មក​ម្ល៉េះ​ត្រង់​ចំណុច​ផ្លូវកែង ភូមិ​ស្រែ​ពោធិ​រដែត ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ និងម៉ូតូ ​​បើក​បញ្ច្រាសទិស​គ្នាក្នុង​ល្បឿន​លឿនក៏​ជ្រុល​ទៅ​បុក​គ្នា​ពេញទំហឹង​។ ភ្លាម​ៗ​នោះ​ភាគី​ខាង​ម៉ូតូ​ដដែល​មាន​គ្នា​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ដែល​រថយន្ត​បង្កម៉ាកហា​យ​ឡិ​ន​ឌ័​រ គ្មាន​ស្លាកលេខ​សង្ស័យ​ថា ​ដឹកឈើ​របស់​ឈ្មោះ ធា ជា​ម្ចាស់​បាន​ព្យាយាម​បើក​រត់គេចរហូត​ដល់​សមត្ថកិច្ច និង​បងប្អូន​ក្រុម​គ្រួសារ​សព ដេញ​តាម​រថយន្ត​បង្ក​នោះ និង​ឃាត់​បាន​នៅ​ចំណុចទីរួមស្រុក​ពេ​ជ្រា​ដា យក​មក​រក្សា​ទុក​នៅ​អធិការ​ស្រុក​ពេ​ជ្រា​ដា​ដើម្បី​ដោះស្រាយ​។ 

បើ​តាម​ការ​អះអាង​របស់​អ្នក​នៅ​ស្រុក​ពេ​ជ្រា​ដា​បាន​និយាយ​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ​នោះ​ប៉ូលិសស្រុក​ពេ​ជ្រា​ដា រួម​ទាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផង​ដែរ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត​បង្កឈ្មោះ ធា មក​កាន់​ប៉ុ​សិ៍​រដ្ឋបាល​សួរនាំ​។​

ការ​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់​រថយន្ត​ខាងលើ​គឺបាន​មួយ​ដង្ហើម​ច​ង្រិ​ត​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​បាត់ស្រមោល​តែ​ម្តង​ ​ហើយ​ចាប់តាំងពី​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​១២ មេ​សា ២០១៥ រហូត​ដល់ថ្ងៃ​ទី០៦ ឧសភា ២០១៥ រថយន្ត​បង្ក​ត្រូវ​បាន​លោកអធិការ​ស្រុក​ពេ​ជ្រា​ដា រក្សា​ទុក​មិន​មានការ​ដោះស្រាយ​អ្វី​បន្តិច​សោះឡើយ​។

លោក សា​រឿ​ន ម៉ា​ប់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ស្រុក​ពេ​ជ្រា​ដា​ត្រូវជា ពូ របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​​ទី​១​-ឈ្មោះ  ប្លេ​វ តូច ភេទ​ប្រុស អាយុ១៩​ឆ្នាំ​ ជា​ជនជាតិ​ព្នង​ដែល​រស់នៅ​ក្ន​ង​ភូមិពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែនមនោ​រម្យ ​និង​ម្នាក់​ទៀត ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ១៧​ឆ្នាំ ជា​ជនជាតិ​ព្នង​ដូច​គ្នា​។​

ក្រុម​គ្រួសារ​អ្នក​ស្លាប់​ទាំង​ពីរ​ គឺ​សុទ្ធ​សឹង​ជា​គ្រួសារ​ក្រីក្រ រកតែ​ថវិកា​​សំរាប់​ធ្វើបុណ្យ​តាម​ប្រពៃណី​ស្ទើរ​មិន​បាន​ផង​។ បើ​តាម​ការ​បញ្ជាក់​របស់​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពួក​គាត់​បាន​ព្យាយាម​សុំ​ជួប​លោក អធិការ​ស្រុក​ពេ​ជ្រា​ដា ជា​ច្រើន​ដង​ដែរ​ ប៉ុន្តែ​លោកអធិការ​រូប​នេះ​បាន​ឆ្លើយ​ថា រវល់​ៗ​រហូត​។

លោក ចាន់ ទិ​ត្យ​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យដឹង​ថា ក្នុង​ករណី​នេះ​ជិត​១​ខែ​ហើយ​លោក​ពុំ​ទាន់​ទទួល​សំណុំរឿង​នៅឡើយ​ទេ​។ លោក ជា សុវណ្ណ​ថេ​ត ព្រះ​រាជអាជ្ញា​រងសាលាដំបូង​ខេត្ត​បាន​ប្រាប់​ថា រូប​លោកបាន​ទទួល​ពាក្យបណ្តឹងហើយ ព្រះរាជអាជ្ញា​រង​រូប​នេះ​បាន​អះអាង​ថា នឹង​ចាត់ការ​រឿង​នេះ​ជូន​ជន​រង​គ្រោះ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​កោះ​សន្តិ​ភាព​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពីលោក សៅ សុវណ្ណ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា ​បាន​ទេ ដោយ​សារ​​​ទូរស័ព្ទ​​ជា​ច្រើន​ដង ​​ពុំ​មាន​អ្នកឆ្លើយ​តប៕​