ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រំលោ.ភ​ និង​ប្រើ​ម្រាមដៃ​ប្រទូស្ដ​កេរ្តិ៍ខ្មាស​ក្មេង​ស្រី​របួសធ្លាក់ឈាម​ធ្ងន់ធ្ងរ​ ត្រូវ​ជាប់​ខ្នោះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព ប្រើ​ម្រាមដៃ​ប្រទូស្ដ​កេរ្តិ៍ខ្មាស ​ និងចាប់រំលោ.ភ​សេពសន្ថវៈ​ ទៅ​លើក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ រហូត​បាន​សម្រេច កាលពី វេលា​ម៉ោង០១​និង​១០​នាទី ថ្ងៃ​ទី​២ ឧសភា ​២០១៥ នៅ​ក្នុងភូមិ​ក្រាំងក្រូច សង្កាត់​ទៀន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ធ្វើ​សកម្មភាព ប្រើ​ម្រាមដៃ​ប្រទូស្ដ​កេរ្តិ៍ខ្មាស  និង​ចាប់រំលោភ​សេពសន្ថវៈ ទៅ​លើ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ រហូត​បាន​សម្រេច កាលពី វេលា​ម៉ោង​០១​និង​១០​នាទី ថ្ងៃ​ទី​២ ឧសភា ២០១៥ នៅ​ក្នុងភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ត្រូវ​បាន​កម្លាំង​ប៉ូលិស ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាប់ខ្លួន​បាន នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។
         
មន្ត្រី​ប៉ូលិស​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ ខ្លួន​នោះ​ឈ្មោះ ហ៊ុ​ល ចំណាន អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​៩​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយ ក្នុងភូមិ​កើតហេតុ ។ នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​រូប​នោះ បាន​យក​នាង​ទៅ​ផ្ញើ​នឹង​បងស្រី​បង្កើត​របស់​គាត់ ឲ្យ​ជួយ​មើល ដោយ​គាត់​មានការ ត្រូវ​ទៅ​ផ្ទះ​មិត្តភក្តិ នៅ​ឯ​ខេត្តកំពង់ស្ពឺ ។ ខណៈនោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព ចាប់​ក្មេង​ស្រី​រង​គ្រោះ យក​ម្រាមដៃ​ប្រទូស្ដ​កេរ្តិ៍ខ្មាស និង​រំលោភ​សេព​សន្ធ​វៈ​រហូត​បាន​សម្រេច ខណៈ​ពេល​ដែល​នាង​ដើរ​លេង​ម្នាក់ឯង ។ បណ្ដាល​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​រង​របួស យ៉ាងដំណំ បន្ទាប់​មក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ លុះដល់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៤ ទើប​សាច់ញាតិ​ទូរស័ព្ទ​ទៅ​ប្រាប់​ស្ត្រី​ជា​ម្ដាយ​នោះ​ថា កូនស្រី​របស់​គាត់​ត្រូវ បាន​ជនសង្ស័យ ចាប់រំលោភ ហើយ​ក្មេង​ស្រី​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ជ​ទី​៤ ។

        
ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នោះ​ហើយ ស្ត្រី​ជា​ម្តាយ​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​ទៅ​មើល​កូន​នៅ​ក្នុង​មន្ទីរពេទ្យ ហើយ​បានឃើញ កូនស្រី​មាន​សភាព​ស្លេកស្លាំង និង​មាន​ឈាម​ហូរ​តាម​ប្រដាប់​ភេទ មាន​សភាព​ធ្ងន់ធ្ងរ ក៏​បាន​សួរនាំ​ទៅ​កូនស្រី ហើយ​ត្រូវ​បានកូន​ស្រី​និយាយ​ប្រាប់​ថា ឈ្មោះ​ហ៊ុ​ល ចំណាន បាន​ចាប់​នាង​ខ្ទប់មាត់ រួច​បី​យក​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន យក​ម្រាមដៃ​រុកចូល​ក្នុង​ប្រដាប់​ភេទ​របស់​នាង និង​រំលោភ​នាង​រហូត​បាន​សម្រេច បណ្ដាល​ឲ្យ​មាន​របួស​ហូរ​ឈាម ទើប​ឈ្មោះ ហ៊ុ​ល ចំណាន នោះ​ដេញ​នាង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បន្ទាប់​មក​ស្ត្រី​ជា​ម្ដាយ​បាន​រាយការណ៍ និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ទៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ បាន​នៅ​វេលា​រសៀល​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៥ បន្ទាប់​មក​បាន​នាំ ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕