ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទាស់​ពាក្យ​សម្តីបន្តិច​បន្តួច បងប្រុស​វាយ​សម្លា.ប់​ប្អូនបង្កើត

8 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ ខណៈ​សាច់​ញាតិ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ត្រូវ​បង​ប្រុស​បង្កើត​វាយ​នឹង​ចបជីក​​ ​ព្រោះតែ​ជម្លោះ​ពាក្យ​សម្តី​បន្តិចបន្តួច​។

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​ស្លាប់​ ខណៈ​សាច់​ញាតិ​​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ត្រូវ​បង​ប្រុស​បង្កើត​វាយ​នឹង​ចបជីក​​ ​ព្រោះតែ​ជម្លោះ​ពាក្យ​សម្តី​បន្តិចបន្តួច​។ ករណី​នេះ​កើតឡើងកាល​ពី​​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​០៣​ឩ​សភា ​២០១៥ ​នៅ​ភូមិ​ទី​៤ ​ឃុំ​ត្រែង​ត្រ​យឹ​ង ​ស្រុក​ភ្នំស្រួច​ ​​។

ជន​ដៃដល់​មានឈ្មោះ​ស៊ិន ​ស៊ីម ​ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ​ ចំណែក​ប្អូនប្រុស​ដែល​ស្លាប់​មានឈ្មោះ​ស៊ិន ​ស៑ុ​ន ​ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់នៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​​​ស្រុក​ភ្នំស្រួច​បានឱ្យដឹង​ថា​ ជន​រង​គ្រោះ​ និង​ជន​ដៃដល់​បាន​ទៅ​កំដ​បុណ្យសព​អ្នក​ភូមិ​ម្នាក់​ជាមួយ​គ្នា ​លុះ​ផឹកស្រា​ស្រវឹង​ក៏​កើត​មានការ​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី ​ពេល​នោះ​ជន​ដៃដល់​ដែល​ជា​បង​ក៏​ស្ទុះ​ទៅ​យក​ចបជីក​ដែក​វាយ​ក្បាល​ប្អូនប្រុស​តែ​ម្តង​។

ក្រោយ​បង្ក​ហេតុ​រួច ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ផង​ដែរ​។ តាម​ការ​ឆ្លើយ​សារភាព​ពី​សំណាក់​ជន​ដៃដល់​ថា ​​រូបខ្លួន​ខឹង​នឹង​ប្អូនប្រុស​ដែល​ស្រវឹងស្រា​ ហើយ​និយាយ​ចចេស​មិនដឹង​ខុស​ត្រូវ​ជាមួយ​ខ្លួន​ទើប​ខ្លួន​ស្ទុះ​ទៅ​យក​ចបជីក​មក​វាយ​ត្រូវ​ក្បាល​មួយ​ចបជីក​បណ្តាលឱ្យបែកចេញ​ឈាម​។ ក្រោយមក​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ត្រែង​ត្រ​យឹ​ង ​តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា​ស្លាប់​បាត់​ទៅ​ហើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព