ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​ដួល​ ត្រូវ​ម៉ូតូ​មក​ពីក្រោយ​​បុក​ថែម​​ស្លា.ប់​​ភ្លាម

8 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​​បុរស​ម្នាក់​​បាន​ស្លា.ប់ និង​ម្នាក់​ទៀត​រង​របួស​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​ម៉ូតូ​បុក​អ្នក​ថ្មើរជើង ហើយ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​​មក​បុក​បន្ត ។ សព​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ខេត្ត អ្នក​រង​របួស​ត្រូវ​សាច់ញាតិ​យក​ទៅ​ព្យាបាល ចំណែក​អ្នក​បង្ក​

ខេត្តកំពង់ស្ពឺ ៖ ​​បុរស​ម្នាក់​​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​ម៉ូតូ​បុក​អ្នក​ថ្មើរជើង ហើយ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​​មក​បុក​បន្ត ។ សព​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ខេត្ត អ្នក​រង​របួស​ត្រូវ​សាច់ញាតិ​យក​ទៅ​ព្យាបាល ចំណែក​អ្នក​បង្ក​រត់គេច​ខ្លួន​បាត់ កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់ថ្ងៃ​ទី​៣ ឧសភា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោល​គី​ទ្បូ​ម៉ែត្រ​៧-៨ ត្រង់​ភូមិ​ស្រែ​ក្រោក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សម្តី​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ឃើញ​បុរស​ម្នាក់​ដើរ​តាម​ថ្នល់​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មាន​ម៉ូតូ​សេ​១០០​កូរ៉េ ពណ៌​ក្រហម បើកបរ​ដោយ​បុរស​ម្នាក់ ស្រប​ទិស​គ្នា​បាន​បុក​អ្នក​ដើរ​នោះ​បណ្តាល​ឱ្យ​ដួល​រង​របួស​ដូច​គ្នា ។ គាប់​ជួន​ពេល​នោះ មាន​ម៉ូតូ​ស្មាស​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ដែរ បាន​មក​បុក​ហើយ​កិន​អ្នក​បើក​ម៉ូតូ​សេ​១០០​កូរ៉េ​ពីលើ បណ្តាល​ឱ្យ​ស្លាប់​ភ្ល​ម​ៗ​នៅ​នឹង​កន្លែង ។

លោក​វរសេនីយ៍ត្រី ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ថ្មើរជើង ត្រូវ​បាន​ស្គាល់ឈ្មោះ ឌុ​ច ផា​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​ស្តុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ ចំណែក​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ ពណ៌​ក្រហម ត្រូវ​ម៉ូតូ​ស្មាស​មក​បុក​និង​កិន​ស្លាប់​នោះ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​ទេ រីឯ​អ្នក​ជិះ​ម៉ូតូ​ស្មាស​ក្រោយ​កើតហេតុ បាន​ជិះ​គេចខ្លួន​បាត់ ។

សព​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សែន​ដី រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ឱ្យមក​បំពេញបែបបទ​ទទួលយក​ទៅ​វិញ ចំណែក​អ្នក​ថ្មើរជើង​ដែល​រង​របួស​ដែរ​នោះ ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​ព្យាបាល ៕