ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​បាឡែន​បើក​ឆ្លង​ថ្នល់​ជាតិ​ត្រូវ​រថយន្ត​ដឹក​ឥដ្ឋ​បុកខ្ទេច​ សំណាង​ល្អ​អ្នក​ជិះ​ក្នុង​រថយន្ត​គ្រាន់តែ​របួស​ស្រាល

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់ចរាចរ​ណ៍​មួយ​ដែលបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​២០​នាទី​យប់​ ថ្ងៃ​ទី​៣ ​ឧសភា ​២០១៥ នៅ​លើ

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់ចរាចរ​ណ៍​មួយ​ដែលបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​២០​នាទី​យប់​ ថ្ងៃ​ទី​៣ ​ឧសភា ​២០១៥ នៅ​លើ កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​រថយន្ត​កាម​រីបា​ឡែ​ន​ខាងលើ​បើក​ឆ្លងផ្លូវ​ជាតិ​មិន​បាន​ប្រយ័ត្ន​។

សមត្ថកិច្ច​នគរបាលក្រុង​កំពង់ឆ្នាំងបានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញរថយន្ត​បា​ឡែ​ន​ព​ណ៌ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2 AD.5072 បើកបរ​ដោយ​បុរស​ឈ្មោះ ច្រាំង សា​វុ​ធ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ​​​បើក​ឆ្លងផ្លូវ​ជាតិ​ពី​លិចទៅ​កើត​ ស្រប​ពេល​​​នោះ​មាន​រថយន្ត​ធុនធំ ពាក់​ស្លាក​លេខ បាត់ដំបង 3A. 0278 ដឹក​ឥដ្ឋការ៉ូបើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​​​​ពី​ត្បូង​មក​ជើងក្នុង​ល្បឿន​លឿន​​​មក​ដល់​​​​បានជ្រុល​ទៅ​បុក​រថយន្ត​កាម​រីបា​​ឡែ​ន​ដែល​បើក​ឆ្លងថ្នល់​នោះ​យ៉ាង​ពេញទំហឹង​ និង​រុញ​ចម្ងាយ​ជាង​១០​ម៉ែត្របណ្តាល​ឱ្យរថយន្តកាម​រី​បា​ឡែ​ន​ខូច​ខ្ទេច​ស្ទើ​រទាំងស្រុង សំណាង​ល្អ​​អ្នក​​ជិះ​ក្នុង​រថយន្ត​មាន​គ្នា៥​នាក់ ក្នុង​នោះ​ស្រី​មា្ន​ក់ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ចំណែក​អ្នកបើកបរ​រថយន្ត​ធុន​ធំ​បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​បាន​បញ្ជា​ក់ថា ​គ្រោះថ្នាក់​ខាងលើនេះ ​​បណ្តាល​មក​ពី​រថយន្ត​បា​ឡែ​ន​បើក​ឆ្លងថ្នល់​ជាតិ​ក្នុង​ផ្លូវ​ខ្វែង​ទិស​មិន​បាន​ប្រយ័ត្ន ចំណែករថយន្ត​ធុន​ធំ​បើក​ល្បឿន​លឿន​ហួសកំណត់​ក្នុង​ទីប្រជុំជន​ទើប​បង្កឱ្យ​មាន​បញ្ហា​បែប​នេះ ៕
                                                                                                                          ​