ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​អាជីវ​ករដូរ​លុយ និង​លក់​មាស​នៅ​ផ្សារ​បឹង​កេង​កង​យក​អស់​ជាង​៥​ម៉ឺន​ដុល្លារ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អាជីវ​ករ​ដូរ​លុយ​ និង​លក់​មាសនៅ​ផ្សារ​បឹង​កេង​កង២​នាក់​ប្តី​ប្រពន្ធត្រូវ​បាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មានគ្នា​២​នាក់​​ធ្វើ​សកម្ម​ភាពភ្ជង់​ប្លន់​នៅមុខ​ផ្ទះ​​ យក​កន្ត្រក​​ដាក់​គ្រឿង​អលង្ការ និង​កាបូប​ប្រាក់​​

រាជ​ធានី​ភ្នំពេញ​ ៖ អាជីវ​ករ​ដូរ​លុយ​ និង​លក់​មាសនៅ​ផ្សារ​បឹង​កេង​កង២​នាក់​ប្តី​ប្រពន្ធត្រូវ​បាន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​មានគ្នា​២​នាក់​​ធ្វើ​សកម្ម​ភាពភ្ជង់​ប្លន់​នៅមុខ​ផ្ទះ​​ យក​កន្ត្រក​​ដាក់​គ្រឿង​អលង្ការ និង​កាបូប​ប្រាក់​​អស់​ប្រមាណ​ជា​ង​៥​ម៉ឺន​ដុល្លារ​អាមេរិក​ ខណៈ​ពេល​ពួក​គាត់​ជិះ​រថ​យន្ត​ម៉ាក​ហាយ​ឡិន​ឌ័រធ្វើ​ដំណើរ​ចេញ​ពី​ផ្សារមក​ដល់​ផ្ទះ​ ។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​ល​កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣ ឧសភា ២០១៥ នៅ​ចំណុច​ផ្ទះ​លេខ​៤១ ផ្លូវ​២៦១ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​។

ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរ​ភ្ជង់​ប្លន់​ ប្តី​ឈ្មោះ​យឹម ឡេង អាយុ​៤៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ហេង ម៉ា​លី អាយុ​៣១​ឆ្នាំ ជា​អាជីវ​ករ​ដូរ​លុយ និង​លក់​គ្រឿង​អលង្ការ​នៅ​ផ្សារ​បឹង​កេង​កង​ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​។

តាម​សាក្សី​បាន​ឱ្យ​ដឹង​ថា ក្រុម​ចោរ​ប្លន់​មាន​បក្ស​ពួក​២​នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​ជិះ​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ​បាន​ធ្វើ​សកម្ម​ភាព​ភ្ជង់​ប្លន់​ស្ត្រី​ជា​ភរិយា​ដណ្តើម​យក​កន្ត្រក​ និង​កាបូប​ប្រាក់​ ហើយ​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​។

សាក្សី​បន្ត​ថា មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ម៉ាក​យាយ​ឡិន​ឌ័រ​ធ្វើ​ដំណើរ​មក​ពី​ផ្សារ​បឹង​កេង​កង​ ពេល​មក​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ចុះ​ពី​រថយន្ត ហើយបើក​ទ្វារ​បម្រុង​​ចូល​ផ្ទះ​ស្រាប់​តែលេច​មុខ​​ជន​សង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​មួយ​ដើម​​មក​​ភ្ជង់​ប្លន់​ស្ត្រី​ជា​ប្រពន្ធ​យក​កន្ត្រក​គ្រឿង​អលង្ការ និង​កាបូប​ប្រាក់​តែ​ម្តង​។

ក្នុង​សកម្ម​ភាព​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រែក​ឆោ​ឡោ​ ចំណែក​ប្តី​បាន​រត់​ដេញ​តាម​ក្រុម​ចោរ​ តែ​ទោះ​ជា​យ៉ាង​ណា​ក្រុម​ចោរ​បាន​ដក​កាំ​ភ្លើង​ភ្ជង់​គំរាម​គេ​ឯង​នៅ​ជុំវិញ​ ហើយ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​។

នៅ​ក្នុង​កាបូប​ និង​កន្ត្រក​ដែល​ជន​សង្ស័យប្លន់​យក​ទៅ​មាន​គ្រឿង​អលង្ការ គិត​ជា​ប្រាក់​ស្មើនឹង៥​ម៉ឺន​ដុល្លារអាមេរិក និង​លុយខ្មែរ​​១០​លាន​រៀល។ ករណី​នេះ​ត្រូវ​បាន​ប្រភព​​ឱ្យ​ដឹង​ថា ក្រុម​ចោរ​អាច​​តាមដាន​ជន​រង​គ្រោះ​យូរ​ហើយ ហើយ​ទើប​​តែ​មាន​ឱកាស​ក៏​ធ្វើ​សកម្ម​ភាព​តែ​ម្តង​ ៕