ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​ជន​ជាតិ​កូរ៉េ​២​នាក់​ពាក់​ព័ន្ធ​ចាប់​បង្ខាំង​ជន​ជាតិ​កូរ៉េ​ដូច​គ្នា​ទារ​ប្រាក់​ជាង​៦​ម៉ឺន​ដុល្លារ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​ ឧសភា ២០១៥ បាន​ចេញ​ដីកាស​ម្រេច​ឃុំខ្លួន​ជនជាតិ​កូរ៉េ​២​នាក់​ដាក់​ពន្ធនាគារ​​បណ្តោះអាសន្ន ពី​បទ​កំហែងយក ពាក់​ព័ន្ធ​ចាប់​បង្ខាំង​ជនជាតិ​កូរ៉េ​

រាជ​ធានី​ភ្នំពេញ​ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣​ ឧសភា ២០១៥ បាន​ចេញ​ដីកាស​ម្រេច​ឃុំខ្លួន​ជនជាតិ​កូរ៉េ​២​នាក់​ដាក់​ពន្ធនាគារ​​បណ្តោះអាសន្ន ពី​បទ​កំហែងយក ពាក់​ព័ន្ធ​ចាប់​បង្ខាំង​ជនជាតិ​កូរ៉េ​ដូច​គ្នា​ទារប្រាក់​ចំនួន​៦៩.០០០​ដុល្លារ​អា​មេរិ​ក ។

ជនសង្ស័យ​ដែល​ត្រូវ​ឃុំខ្លួន​ម្នាក់​ឈ្មោះ​CHOI JONG HEE ភេទ​ប្រុស អាយុ​៥៥ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧១ ផ្លូវ​លេខ​២ ​ភូមិ​រោងចក្រ​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ ​មុខរបរ​ជា​អ្នកជំនួញ និង​ម្នាក់ទៀត ​ឈ្មោះ​CHO YONG SEOK ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ មុខរបរ​ជា​អ្នកជំនួញដូច​គ្នា ។

តាម​ដីកាសម្រេច​ឃុំខ្លួន​របស់​លោក​អ៊ី ថាវរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធា​នីភ្នំពេញ​បានបាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក​នេះ​បាន​ដាក់​​​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ ពី​បទ​កំហែង​យក ប្រព្រឹត្ត​នៅផ្ទះ​លេខ​៧២ ផ្លូវ​លេខ​២ ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃ​ទី​២៧​មេ​សា ២០១៥ តាម​បញ្ញត្តិ​មាត្រា​៣៦៣ និង​៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព