ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួល​ម៉ូតូ​ឌុប​ជិះ​ទៅ​ផ្ទះ ​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​នាំ​ចូល​ផ្ទះ​សំណាក់​ប៉ង​រំលោ.ភ​

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ នារី​ម្នាក់​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​ចិត្ត​អប្រិ៍យ​ឌុប​ចូល​ផ្ទះសំណាក់​ថ្នល់ទទឹង ស្ថិត​ក្នុង​ភូមិ​ស្លាបក្តោង ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ កាល​ពី​វេលា​​​អា​ធ្រា​ត្រឈាន​ចូល​ព្រឹក ថ្ងៃ​ទី​២ ឧសភា ២០១៥ ប៉ង​ចាប់រំលោ.ភ​

ខេត្ត​ត្បូងឃ្មុំ​ ៖  នារី​ម្នាក់​ត្រូវ​អ្នក​រត់​ម៉ូតូ​ឌុប​ចិត្ត​អប្រិ៍យ​ឌុប​ចូល​ផ្ទះសំណាក់​ថ្នល់ទទឹង ស្ថិត​ក្នុង​ភូមិ​ស្លាបក្តោង ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ កាល​ពី​វេលា​​​អា​ធ្រា​ត្រឈាន​ចូល​ព្រឹក ថ្ងៃ​ទី​២ ឧសភា ២០១៥ ប៉ង​ចាប់រំលោភ​សេពសន្ថវៈ តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​ចិត្តធម៌​​ជួយ​​​នាំ​នាង​ទៅ​រក​កន្លែង​សុវត្ថិភាព ចំណែក​​​អ្នក​រត់ម៉ូតូឌុប​កំហូច​នោះបាន​គេចខ្លួន​បាត់​ស្រមោល​​​។

លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំប្រាប់​ឲ្យ​ដឹង​ថា ​​​​នារី​រង​គ្រោះ​វ័យ​១៨​ឆ្នាំ​រូប​នេះ​ត្រូវ​បានសាច់​ញាតិ​ជា​បង​ប្អូន​ជីដូន​មួយ​​នាំ​ចេញពី​ស្រុក​ឈូក ខេត្តកំពត ឆ្ពោះ​មក​កាន់​ហាង​ខារ៉ា​អូ​ខេ​មួយ​នៅ​ក្រុង​សួង កាលពី​ថ្ងៃ​ទី​៣០​ ​មេ​សា ២០១៥ ដើម្បី​បំរើ​ការងារ​នៅ​ទីនោះ​ធ្វើ​ជា​អ្នកបំរើ​ខា​រ៉ាអូ​ខេ​យក​ប្រាក់ទៅ​ផ្ត​ត់​ផ្គង់​ជីវភាព​​​គ្រួសារ ។

លោក​​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា នៅ​​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រឈាន​ចូល​​ថ្ងៃ​ទី​២ ឧសភា ​​ពេល​ដែល​នារី​រង​គ្រោះ​បំរើភ្ញៀវ​ចូល​ច្រៀងសប្បាយ​ ​ភ្ញៀវ​ចេះតែ​លូកលាន់​នាង​ពេកធ្វើ​ឱ្យ​នាង​ទ្រាំ​នៅ​មិន​បាន​ក៏​លួច​រត់គេច​ចេញ​មក​ក្រៅ​ហាង  ហើយ​​បានហៅ​ម៉ូតូឌុប​១​គ្រឿង​ឲ្យ​ឌុ​ប​ទៅ​​កាន់ក្រុង​កំពង់ចាម តែ​អ្នក​រត់​ម៉ូតូឌុប​កំហូច​នោះ​បែរជា​ឌុប​នាងចូល​ទៅ​ផ្ទះសំណាក់​ថ្នល់ទទឹងជួល​បន្ទប់មួយ​ដើម្បី​ដេក​។ 

ពេល​ទៅ​ដល់​លើ​បន្ទប់​ផ្ទះ​សំណាក់ អ្នករត់​ម៉ូតូឌុបនោះ​បាន​​​អូស​ដៃ​នាង​ចូល​ទៅ​ក្នុង​បន្ទប់ តែ​នាង​មិន​ព្រម​ចូល​ទេ ពេល​នោះ​​​ម្ចាស់ផ្ទះ​សំណាក់​ឃើញ​អ្នក​ទាំង​២​ប្រទាញ​ប្រទង់​គ្នា​មិន​ទំនងក៏​ចូល​ទៅ​សួរនាំ​ ដឹង​មិន​ស្រួលក៏​ឲ្យ​នារី​រង​គ្រោះ​មក​ដេក​ជាមួយ​​កូនស្រីរបស់​ម្ចាស់ផ្ទះ​សំណាក់ ។ រី​ឯបុរស​កំហូច​អ្នក​រត់​ម៉ូតូឌុប​បានប្រញាប់​ទាញ​ម៉ូតូ​ជិះ​គេច​មិនដឹង​ទៅ​ទីណា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ម្ចាស់ផ្ទះ​សំណាក់​បានរាយ
ការ​ណ៍​ទៅ​វិទ្យុ​ក្នុងស្រុក​មួយឲ្យ​បានដឹង​ពី​ហេតុ​ការ​ណ៍ដែល​បាន​កើតឡើង  ។

លោក​វរ​សេនី​យ៍​ត្រី ឡុ​ង សា​រិ​ន  អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា រហូត​មក​ដល់​រសៀលថ្ងៃ​​​ទី​២ ឧសភា ដដែល​ តំណាង​វិទ្យុ​ក្នុងស្រុក​នោះបាន​មក​ទទួលយក​នារី​រង​គ្រោះ ដោយ​មាន​ធ្វើ​លិខិតប្រគល់​ត្រឹមត្រូវ​ផង​ដែរ ហើយ​សមត្ថកិច្ច​នឹង​បន្ត​ចុះ​ស្រាវជ្រាវ​បន្ថែម​ទៀតជុំវិញ​ករណី​ដែល​បាន​កើតឡើង​ខាងលើ​នេះ ៕
                                                                                                           ​