ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះហ្គាស​ម៉ាស៊ីនត្រជាក់​នៅកាស៊ីណូ Pillin Flamingo ស្លា.ប់ជាង​២នាក់​

9 ឆ្នាំ មុន

​​ខេត្ត​ប៉ៃលិន ៖ ជាង​​ជួសជុល​ម៉ាស៊ីនត្រជាក់​កាស៊ីណូ Pailin Flamingo ម្នាក់ បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ចំណែក​ជាង​​ម្នាក់​ទៀត រ​ង​របួសធ្ងន់​​សុសសាច់ស្លា.ប់​តាម​ផ្លូវ ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ​គេ​​បម្រុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​

​ខេត្ត​ប៉ៃលិន ៖ ជាង​​ជួសជុល​ម៉ាស៊ីនត្រជាក់​កាស៊ីណូ Pailin Flamingo ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ចំណែក​ជាង​​ម្នាក់​ទៀត រ​ង​របួសធ្ងន់​​សុសសាច់ស្លាប់​តាម​ផ្លូវ ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​ថៃ ខណៈ​គេ​​បម្រុង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ប្រទេស​​ថៃ ​បន្ទាប់ពី​ជាង​ទាំង២​នាក់​នេះ​ជួសជុល (​ផ្សារ​) ធុង​​ហ្គា​ស​ម៉ាស៊ីនត្រជាក់ បណ្តាល​ឱ្យ​ផ្ទុះ​លាន់​​យ៉ាង​កក្រើក ដូច​ផ្ទុះ​មីន​តោន ធ្វើ​ឱ្យ​បុគ្គលិ​ក​​កាស៊ីណូ និង​អ្នក​ចូល​លេងល្បែង​​ទាំង​ខ្មែរ និង​ថៃ ផ្អើល​រត់​ជាន់​ជើង​គ្នា​​ចេញពី​ក្នុង​បន្ទប់​អស់​​តែ​ម្តង ។

ហេតុការណ៍​​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​​វេលា​ម៉ោង​៩ និង​៣៥​នាទី​​ព្រឹក​ថ្ងៃ​ទី​០២ ​ឧសភា ២០១៥ ស្ថិត​នៅ​ក្នុង​អគារ​ខាង​ក្រោយ​​ក្រុមហ៊ុន​កាស៊ីណូ Pailin Flamingo ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​​បានឱ្យ​ដឹង​​ថា ជន​រង​គ្រោះ​ទាំង២នាក់ ១-​ឈ្មោះ​ស្រី ចាន់​រ៉ា ​អាយុ​​២​៥​​ឆ្នាំ ​​២-​ឈ្មោះ​ទាវ ពិសិដ្ឋ ​អាយុ​២៦​ឆ្នាំ ​ទាំង២​នាក់​​ជា​ជាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់ មានស្រុក​​កំណើត រស់នៅ​​ភូមិ​កណ្តៀង ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

ប្រភព​​ពី​សាក្សី​​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​​កើត​ហេតុ ខាង​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​​ខាងលើ បាន​ជួល​​​ជាង​ទាំង​ពីរ​នាក់ (ជនរ​ងគ្រោះ​) យក​​មក​ធ្វើ​ម៉ាស៊ីនត្រជាក់​​ក្នុង​បន្ទប់​កាស៊ីណូ ដែល​ជាប់​គាំង​​មិន​ដំណើរការ​អស់​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ក​ន្ល​ង​មក លុះ​ពួក​គេ​​បាន​នាំ​គ្នា​ដោះ​​ជួសជុល (​ផ្សា​រ) ធុង​ហ្គា​ស់​ម៉ាស៊ីនត្រជាក់​ចុះឡើង​ៗ តាំងពី​ព្រឹក​​រហូត​ដល់​ម៉ោង​ជិត​៩ និង​៣៥​នាទី ស្រាប់តែ​ធ្លាយ​ធុង បណ្តាល​​ឱ្យ​ផ្ទុះ​លាន់​យ៉ាង​ក​ក្រើ​ក​ដូច​ផ្ទុះ​មីនតោន ធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោ​​​ឡោ​​​រត់​ជាន់​ជើង​គ្នា​​ព្រោងព្រាត​​​ ។

ប្រភព​បន្ត​​​ថា លុះ​គេ​ចូល​ទៅ​​មើល​ក្នុង​អគារ​កាស៊ីណូ​​ខាង​ក្រោយ ស្រាប់តែ​ឃើញ​ជាង​​ម្នាក់​ស្លាប់​ភ្លាម​ៗ នៅ​នឹង​​កន្លែង​បាត់​ទៅ​ហើយ ដោយឡែក​ម្នាក់​ទៀត​ រង​របួស​សុសសាច់​ដេក​ដួល​នៅ​​ក្នុង​ថ្លុកឈាម ហើយ​ក៏​ត្រូវ​គេ​ហៅ​រថយន្ត​សង្គ្រោះ ដើម្បី​ដឹក​ទៅ​ប្រទេស​ថៃ ​តែ​ជា​អកុសល់​ស្លាប់​បន្តបន្ទាប់​ទាំង​ពីរ​នាក់​តែ​ម្តង ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព