ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រំលោ.ភ​នារីសតិ​មិន​គ្រប់​បានសម្រេចរហូត៣ឆ្នាំ​ បែក​ការណ៍ត្រូវ​​ជាប់​ខ្នោះ

9 ឆ្នាំ មុន

ខេត្តកំពត ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច​​ធ្វើ​ការ​ឃាត់ខ្លួន​មក​កាន់ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​តុលាការ ដើម្បីចាត់ការ​តាមច្បាប់ ។

ខេត្តកំពត ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច​​ធ្វើ​ការ​ឃាត់ខ្លួន​មក​កាន់ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំ​រឿង​បញ្ចូន​ទៅ​តុលាការ ដើម្បីចាត់ការ​តាមច្បាប់ ។

ការ​ឃាត់​ខ្លួន​​ជន​សង្ស័យខាងលើ កាលពីថ្ងៃទី៣០​ មេសា ២០១៥ បន្ទាប់ពី​​សមត្ថកិច្ច​បាន​ទទួលពាក្យបណ្តឹង​​ពីស្ត្រី​ឈ្មោះ​សុខ ផល​ឡេង អាយុ​៤៨​ឆ្នាំ ដែលត្រូវជាម្តាយ​របស់ក្មេងស្រី​រងគ្រោះ​បានប្តឹង​ទៅលើ​ជន​សង្ស័យ​​ឈ្មោះ​ងី ចាន់ក្តិប អាយុ​៤៦​ឆ្នាំ ថា បាន​ចាប់​រំលោភ​​កូនស្រី​របស់ខ្លួន​​មានអាយុ​២៣​ឆ្នាំ​ ដែលជាមនុស្ស​មានសតិមិនគ្រប់ ​រហូត​បានសម្រេច កាលពីថ្ងៃទី២៩ មេសា ២០១៥ កន្លង​មក ស្ថិតនៅចំណុច​ក្នុងចេតិយវត្តប្រាសាទ​ ខណៈ​នារីរងគ្រោះ​ដើរ​រើស​អេតចាយក្បែរនោះម្នាក់ឯង ។

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ ជន​សង្ស័យ​ឈ្មោះ​ងី ចាន់ក្តិប បាន​សារភាព​ថា ខ្លួនពិត​ជាបាន​ចាប់​រំលោភ​នារីរងគ្រោះ​ខាងលើ​ជាញឹកញាប់ណាស់ អស់រយៈ​ពេល៣ឆ្នាំ​មកហើយ ដោយពេលខ្លះ​ខ្លួន​ឱ្យលុុយ​និយាយត្រូវគ្នា ខ្លះ​ខ្លួន​ចាប់​រំលោភតែម្តង ឱ្យ​តែ​មានឱកាស​ស្ងាត់ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព