រាជធានីភ្នំពេញ ៖ ប្រភពបានឱ្យដឹងថា ការស្លាប់របស់និស្សិតច្បាប់កាលពីព្រឹកមិញ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា ជាករណីឃាតកម្ម ព្រោះរហូតមកដល់ម៉ោង៣រសៀលនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញកាំបិតដែលប្រើសម្រាប់អារ.កនៅឡើយ។
ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនមេជាងក្រឡឹងម្នាក់ និងកូនជាងម្នាក់យកទៅសាកសួរហើយ។
ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវជុំវិញការស្លាប់របស់និស្សិតរូបនេះ។
បើតាមការអះអាងពីគ្រូរបស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះជានិស្សិតឆ្នាំទី៤ផ្នែកច្បាប់ នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ