ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ចុះ​ចែក​អត្តសញ្ញាណ​ប័​ណ្ណគំរូ​ថ្មីជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្បាលកោះ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ​​មេសា ​២០១៥ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅបាន​ចុះ​ចែក​អត្តសញ្ញាណ​ប័​ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន២.០៩២​សន្លឹក ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ក្រោម​អធិបតីភាព​លោក​អ៊ា​ង

រាជ​ធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ​​មេសា ​២០១៥ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅបាន​ចុះ​ចែក​អត្តសញ្ញាណ​ប័​ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន២.០៩២​សន្លឹក ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ក្រោម​អធិបតីភាព​លោក​អ៊ា​ង ស៊ី​ផា​ន អភិបាល​នៃគ​ណៈអភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​មានការ​ចូលរួម​ពី​អភិបាលរង អធិការ​នគរបាល​ខណ្ឌ មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ខណ្ឌ ចៅសង្កាត់  មេ​ប៉ុស្តិ៍ សមាជិក​ សមាជិការ​ជា​ច្រើ​នាក់​ទៀត និង​មានការ​ចូលរួម​ពី​សំណាក់​លោក ហេង ចាន់​ធា​រី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញទទួល​ផែន​ស្ថិតិ ។
 
លោក​អេ​ម សា​រ៉ា​វុ​ធ អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅបាន​ថ្លែង​ថា បន្ទាប់​ពី​ទទួល​បាន​សន្លឹកអត្តសញ្ញាណ​ប័​ណ្ឌ​ខ្មែរ​គំរូ​ថ្មី​ពីស្នងការ​នគរបាល​រាជធានី​ភ្នំពេញចំនួន២.០៩២​សន្លឹក​រួច​មក មន្ត្រី​ក្នុងមូលដ្ឋានបាន​បន្ត​ធ្វើការ​ចែក​ជូន​ប្រជាពលរដ្ឋ
ជា​​បន្ត​បន្ទាប់​ទៀត នៅ​ក្នុងភូមិ​ទាំង​៨​ក្នុង​សង្កាត់​ក្បាលកោះ​ខាងលើ ។ ​

ចំនួន​ប្រជាជន​ដែល​ត្រូវ​ចែក​ជូន​ទាំងអស់​មាន​ចំនួន៣.៧៧១​នាក់ ក្នុង​នោះ​ស្រី ១.៧៤៤​នាក់ មក​ទល់​ពេល​នេះ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​​ចែក​ជូន​គ្រប់​ចំនួន​អស់ហើយ បូក​ទាំងអត្តសញ្ញាណ​ប័​ណ្ណ​ចំនួន២.០៩២សន្លឹក ដែល​ត្រូវ​បាន​ចែក​ជូន​នៅ​ថ្ងៃនេះ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព