ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចង់​មើល​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​ឆ្កែ​ពាក់​វ៉ែនតា​ខ្មៅ
ឆ្កែ​រោម​វែង​មួយ​ក្បាល​ពាក់​វ៉ែនតា​ខ្មៅ​ដេក​ក្បែរ​ម្ចាស់​មុន​ពេល​ចូលរួម​បង្ហាញ​ម៉ូ​ដ​ឆ្កែ នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

១-​ឆ្កែ​ពាក់​វ៉ែនតា​ខ្មៅ
ឆ្កែ​រោម​វែង​មួយ​ក្បាល​ពាក់​វ៉ែនតា​ខ្មៅ​ដេក​ក្បែរ​ម្ចាស់​មុន​ពេល​ចូលរួម​បង្ហាញ​ម៉ូ​ដ​ឆ្កែ នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ។

២-​រូបចម្លាក់​ព្រិល​យក្ស
ចម្លាក់​ព្រិល​ជា​រូប​មនុស្ស​ឈ្មោះ «​ជេ​ខុប​» ដាក់​តាំងនៅ​ផ្សារ​ក្នុង​ទីក្រុង Bischofsgruen លើ​កំពូលភ្នំ Fichtel ភាគ​ខាងត្បូង​ប្រទេស​អា​ឡឺ​ម៉​ង់ ។  ចម្លាក់​នោះ​ជា​រូប​សិល្បៈ​ប្រចាំឆ្នាំ​របស់​អ្នកស្រុក​នៅ​រដូវរងា ។

៣-​ស្រាត​ទើប​ល្អ
ផ្ទាំង​ប៉ាណូ​ទំហំ​២៧​ម៉ែត្រ នៅ​លើ​អគារ​ខ្ពស់​ក្នុង​ក្រុង​ញូ​វ​យ៉​ក​បង្ហាញ​ពី​ការ​ប្រឆាំង​សម្លៀក​បំពាក់​ច្នៃ​ពី​រោមសត្វ​របស់​ក្រុម​អភិរក្ស​សត្វ PETA ។

៤-​ពេជ្រ​ទំហំ​១០០​ការាត់
បុគ្គលិក​របស់​ក្រុមហ៊ុន​ដេញថ្លៃ «​សូ​ថេ​ប៊ី​» នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់់គ្លេស បាន​បង្ហាញ​ពេជ្រ​ទំហំ​១០០​ការាត់ ដែល​ដេញថ្លៃ​កាលពី​ថ្ងៃ​ទី​២១ មេ​សា ២០១៥ ។

៥-​របាំ «​ហ្សាំ​បា​» ចាប់ផ្តើម​នៅ​ប្រេ​ស៊ី​ល
លោក​វី​ល​សុ​ន ឌី​អេស ដា​ភូ​ស្តា នី​តូ ជា​ស្តេច​នៅ​ក្នុង​ពិធីបុណ្យ​«​កា​នី​វ៉ាល់​» (​ឆ្វេង​) ទទួល​កូនសោ​ដ៏​ធំ​ពី​ចៅហ្វាយ​ក្រុង​រី​យ៉ូ ដឺ​ហ្សា​ណេ​រ៉ូ ជា​និមិត្តរូប​នៃ​ការ​ចាប់ផ្តើម​ពិធីបុណ្យ​កា​នី​វ៉ាល់​ពិភពលោក​នៅ​ប្រេ​ស៊ី​ល​ប្រចាំឆ្នាំ​២០១៥ កាលពី​ខែមីនា ២០១៥ ។

៦-​បុណ្យ​ភ្ជុំ​ចិន​នៅ​ស៊ី​ដ​នី
អ្នកទេសចរ​ទស្សនា​គោម​ភ្លើង​យក​លំនាំ​តាម​កងទ័ព​ថ្ម​ពី​ផ្នូរ ជី​ន​ស៊ី​ហុង​តេ ដែល​ដាក់​តម្រៀប​នៅ​ឈូង​សមុទ្រ​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ដើម្បី​ស្វាគមន៍​បុណ្យ​ភ្ជុំ​ចិន កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៥ ។

៧-​សត្វ​ក្រសា​ដ៏​កម្រ
កូន​ក្រសា​មាន​រោម​ក្បាល​បះ​មួយ​ក្បាល​ជា​ពូជ​កម្រ​ពី​អា​មេ​រិ​ក​អាយុ​២​ខែ ដើរ​ក្នុង​សួនសត្វ «​សាន​តា​ហ្វេ​» ក្រុង​មេ​ដេ​យី​ន ខេត្ត Antioguia ប្រទេស​កូ​ឡុំ​ប៊ី ។

៨-​តោះ​ទៅ​យើង
លោក​ហេ​ន​ឌី អេ​ម​ភី ជាង​ថតរូប​អាយុ​២៥​ឆ្នាំ ថតរូប​កញ្ចាញ់ចេក​ឡើង​ទុំ​លើ​សត្វល្អិត​នៅ​សួន​ក្បែរ​ផ្ទះ​ក្នុង​ក្រុង​សេ​ម​បាស់ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ពី​ដំបូង​លោក​អេ​ម​ភី គិត​ថា កញ្ចាញ់ចេក​នោះ​ឡើង​ជិះ​សត្វល្អិត​តែ​មួយ​ភ្លែត​ទេ ប៉ុន្តែ​វា​ជិះ​រហូត​តែ​ម្តង ។

៩-​ដង្ហែ​ក្បួន​ជាន់ឈ្លី​ជាតិ​សាសន៍​នៅ​អា​ឡឺ​ម៉​ង់
រថយន្ត​មួយ​គ្រឿង​បើក​តាម​ដងផ្លូវ​ក្នុង​ក្រុង​ឌូ​ស​សេល​ដ​ហ្វ ភាគ​ខាងលិច​ប្រទេស​អា​ឡឺ​ម៉​ង់ នៅ​ក្នុង​ពិធីបុណ្យ​រ៉ូ​សេន​ម៉ុ​ន​ថា​ក ដោយនៅ​លើ​រថយន្ត​មាន​តុបតែង​រូបសំណាក​ជនល្មើស​ក្នុង​ឈុត​ខ្មៅ​កាន់​កាំបិត​កាប់​បុរស​គ្មាន​ក្បាល​ដែល​កាន់​ទស្សនាវដ្តី Charlie Hebdo ៕