ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ម្នាក់​​​ល្បួង​ក្មេង​ប្រុស​ម្នាក់​ខ្ចី​ម៉ូតូ​យក​ទៅ​បញ្ចាំ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​គ្រូបង្រៀនត្រូវបាន​ប៉ូលិស​ឃាត់ខ្លួនតាម​ពាក្យបណ្ដឹង​របស់​ឪពុក​ម្ដាយក្មេង​ប្រុសជំទង់​ម្នាក់ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ​ធ្វើ​សកម្មភាពល្បួង​កូន​ប្រុស​របស់​គាត់​ឲ្យ​ដើរ​លេង​ជាមួយ

រាជ​ធានី​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ជា​គ្រូបង្រៀនត្រូវបាន​ប៉ូលិស​ឃាត់ខ្លួនតាម​ពាក្យបណ្ដឹង​របស់​ឪពុក​ម្ដាយក្មេង​ប្រុសជំទង់​ម្នាក់ ដែល​បាន​ប្ដឹង​ចោទប្រកាន់​ថា ​ធ្វើ​សកម្មភាពល្បួង​កូន​ប្រុស​របស់​គាត់​ឲ្យ​ដើរ​លេង​ជាមួយ​ ​បន្ទាប់​មក​បាន​បោកយក​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ដោះ​គ្រឿង​លក់​ ព្រមទាំង​ដាក់បញ្ចាំយក​លុយដើរ​ស៊ីចាយ​អស់​គ្មាន​សល់ ចំណែក​ក្មេង​ប្រុស​ជំទង់ដែលជា​ម្ចាស់​ម៉ូតូ​នោះ​ក៏​ត្រូវ​បាន​ប៉ូលិសឃាត់ខ្លួន​សាកសួរ​ដែរ​។

ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ និង៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​២១​ មេសា ​២០១៥ នៅ​ក្នុង​ផ្ទ​សំ​ណា​ក់ យីហោ “​ភ្នំ​មាស​” ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។  ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ​អ៊ឹម សុគន្ធ អាយុ​៣២​ឆ្នាំ​ ជា​គ្រូបង្រៀន​ភាសា មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំ​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ចំណែក​ក្មេង​ប្រុស ដែល​ត្រូវ​ជន​នោះល្បួង​ដើរ​លេង និង​បោក​យក​ម៉ូតូ​នោះ​ឈ្មោះ​នូ ភា​រ៉ុ​ង អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ ហ៊ុន​សែន ជម្ពូ​វ័ន និង​មាន​ទី​លំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ហើយ​ម៉ូតូ​ដែល​ត្រូវ​ជន​នោះ​បោក​យក​ទៅ ​​ម៉ាក​ហុងដា​ស្គូ​ពី​ស៊េរី​ឆ្នាំ​២០១៤ ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CA-3356 ដាក់បញ្ចាំ​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ក្នុង​តម្លៃ​៧០០ដុល្លារ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​ឪពុក​ក្ម​ង​ប្រុស​ជំទង់​ខាងលើ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៩​ មេសា ​​២០១៥ ជនសង្ស័យ​បាន​បបួល​កូនប្រុស​របស់​គាត់​ដើរ​លេង ដោយ​បាន​នាំ​យក​ម៉ូតូ១គ្រឿង​ខាងលើ​ទៅ​ជាមួយ​ផង​ដែរ បន្ទាប់​មក​បាន​ល្បួង​ឲ្យ​ដោះ​យក​កុង​ទ័​រ​ម៉ូតូ​នោះ​ទៅ​បញ្ចាំយក​លុយ​ដើរ​ស៊ីចាយ ។​

លុះ​អស់​លុយ​ក៏​បាន​ខ្ចី​ម៉ូតូ​ដោយ​ប្រាប់​ថា ជិះ​ទៅ​យក​លុយ​លោះ​យក​កុង​ទ័​រ​ម៉ូតូ​មក​វិញ​។ ខណៈនោះ កូនប្រុស​គាត់​ក៏​បាន​ឲ្យ​ខ្ចី​ជិះ ហើយ​ជន​នោះ​បាន​យក​ទៅ​ដាក់បញ្ចាំតែ​ម្ដង​។​ បន្ទាប់​មក​កូនប្រុស​គាត់​មិន​ហ៊ាន​ចូល​ផ្ទះ​វិញ​ទេ និង​បានទៅ​ដេក​នៅ​ក្នុងផ្ទះ​សំណាក់​ភ្នំ​មាស​២​យប់​និង​២​ថ្ងៃ រង់ចាំ​ឲ្យ​ជននោះ​លោះ​ម៉ូតូ​មក​វិញ ប៉ុន្តែ​ដោយ​អស់សង្ឃឹម​ទើប​ទូរ​ស័ព្ទ​ប្រាប់​គាត់​ឲ្យដឹង ហើយ​គាត់​ក៏​បាន​ប្ដឹង​ប៉ូ​លិ​សឲ្យ​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែម្ដង​៕​​