ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ចាប់ខ្លួនមុខ​សញ្ញាចោរប្លន់​យ៉ាងសកម្ម២នាក់នៅ​សង្កាត់ទឹកថ្លា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ប៉ូលិសខណ្ឌទួលគោក​សហការជាមួយ​កម្លំាងប៉ូលិសខណ្ឌសែនសុខ​ បានចុះឆែកឆេរផ្ទះ​ជួលមួយកន្លែង​នៅក្នុងភូមិត្រពំាង​ឈូក​ សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ​ដោយឃាត់ខ្លួនជន​សង្ស័យ​ជាមុខសញ្ញា​​ចោរលួច និងប្លន់ចំនួន២នាក់ ដកហូតម៉ូតូ១គ្រឿង ។

រាជធានីភ្នំពេញ ៖​ ប៉ូលិសខណ្ឌទួលគោក​សហការជាមួយ​កម្លំាងប៉ូលិសខណ្ឌសែនសុខ​ បានចុះឆែកឆេរផ្ទះ​ជួលមួយកន្លែង​នៅក្នុងភូមិត្រពំាង​ឈូក​ សង្កាត់​ទឹកថ្លា ​ខណ្ឌសែនសុខ ​ដោយឃាត់ខ្លួនជន​សង្ស័យ​ជាមុខសញ្ញា​​ចោរលួច និងប្លន់ចំនួន២នាក់ ដកហូតម៉ូតូ១គ្រឿង។

ជនសង្ស័យទំាងពីរ​នាក់ដែលឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការនៅរសៀលថ្ងៃទី២២ ​មេសា ២០១៥នេះ ​ម្នាក់ឈ្មោះ ជា សម្បត្តិ​ ហៅកៃ ​អាយុ២៧ឆ្នាំ ​និងម្នាក់​ទៀត​ឈ្មោះ ​ឆាយ រ៉ាត់ អាយុ២០ឆ្នាំ ​។ តាមចម្លើយ​សារភាពរបស់ជនសង្ស័យ​ គឺពួកគេបានធ្វើសកម្មភាព​ប្រើកំាភ្លើងក្លែងក្លាយ​ (កំាភ្លើងបាញ់ហ្កាស)​ ភ្ជង់ប្លន់​យកម៉ូតូ​ស៊េរីទំនើបចំនួន២លើក ​ដោយមួយករណីនៅ​សង្កាត់ក្រំាងធ្នង់​ និងមួយករណីទៀតនៅ​សង្កាត់ភ្នំពេញថ្មី ។

បើតាមជនសង្ស័យ ​ក្រៅពីធ្វើសកម្មភាពប្លន់ ​ក្រុមគេក៍ធ្វើសកម្មភាពលួចឆក់ផងដែរ ​។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាន​នាទី​មុននេះ​ទៀតថា​ នៅម៉ោងជាង២រសៀលថ្ងៃ​ពុធដដែលនេះ ​សមត្ថកិច្ចបាន​នំាខ្លួនជនសង្ស័យទំាងពីរនាក់​ទៅឆែកឆេរផ្ទះ​ជួលមួយកន្លែងទៀត​នៅម្តុំឈូកទិព្វ​ សង្កាត់ផ្សារដើមគ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕