ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូគេចពន្ឋស៊េរីទំនើបជាច្រើនគ្រឿង បានត្រូវគេបញ្ឈរដាក់លក់នៅតាមស្តង់ជាច្រើននៅក្នុងក្រុងប៉ោយប៉ែត ដោយពុំមានសមត្ថកិច្ចជំនាញ ជាពិសេសខាងមន្រ្តីគយចាត់វិធានការឡើយ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីប្រជាពលរដ្ឋមួយចំនួនឲ្យដឹងថា ការណ៍ដែលម៉ូតូអត់ពន្ឋបានត្រូវក្រុមឈ្មួញអាចដាក់លក់ដោយចំហបែបនេះបាន ដោយសារមានការឃុបឃិតពីសមត្ថកិច្ចជំនាញ ជាពិសេសខាងមន្រ្តីគយចល័ត ។
សេចក្តីរាយការណ៍បានបន្តថា ម៉ូតូស៊េរីទំនើបដែលឈ្មួញនំាចូលតាមច្រករបៀងមួយចំនួននៅតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនោះ មានដូចជាម៉ូតូ Scoopy និងCPX ជាដើម ។ ប្រភពបានដាក់ការសង្ស័យថា ឈ្មួញដែលដាក់លក់ម៉ូតូអត់ពន្ឋទំាងនោះបាន ដោយសារមានការឃុបឃិតអនុញ្ញាតពីឈ្មោះ ឈុនសុធា វណ្ណារី ជាប្រធានក្រុមគយចល័តមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
យ៉ាងណាក៍ដោយ នៅព្រឹកថ្ងទី២២ មេសា ២០១៥ កោះសន្តិភាពមិនអាចរកការសុំបំភ្លឺបានភ្លាមៗនៅឡើយទេជុំវិញការលើកឡើងខាងលើនេះ ៕
ចែករំលែកព័តមាននេះ