ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​លទ្ធកម្ម​សាធារណៈ​ដល់​មន្ត្រី​ក្រោម​ឱ​វាទ​សាលា​រាជធានី​ភ្នំពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី២០ ​មេ​សា ២០១៥ សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​លទ្ធកម្ម​សាធារណៈ​ដល់​មន្ត្រី​ពាក់​ព័ន្ធសំខាន់​ក្រោម​ឱ​វាទសាលារាជធានី​ភ្នំពេញ​។

រាជធានី​ភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី២០ ​មេ​សា ២០១៥ សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​លទ្ធកម្ម​សាធារណៈ​ដល់​មន្ត្រី​ពាក់​ព័ន្ធសំខាន់​ក្រោម​ឱ​វាទសាលារាជធានី​ភ្នំពេញ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​មាន​រយៈពេល​១៥​ថ្ងៃ នៅ​សាលា​រាជធានី​ភ្នំពេញ ស្ថិតក្រោម​អធិបតីភាព​លោកស្រី​ ម៉ក់ វណ្ណ​ស៊ី​ថា អភិបាលរង​រាជធានី​ភ្នំពេញ ដែល​សិក្ខាកាម​ជា​មន្ត្រី​មក​ពី​មន្ទីរ​សុខាភិបាល​, កសិកម្ម​,​ រៀបចំ​ដែនដី​នគរ​រូប​នី​យ៏​កម្ម សំណង់​និង​សុរិយោដី​,​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​,​ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​,​ អភិវឌ្ឍ​ន៍ជនបទ​, ​កិច្ចការ​នារី​, សាលាដំបូង​រាជធានី​ភ្នំពេញ​,​ ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​វៈ និង​មន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​ចូលរួម​ផង​ដែរ ។

លោក​លោកស្រី​ម៉ក់ វណ្ណ​ស៊ី​ថា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​កុំ​ឲ្យ​មានការផ្លាស់​ប្តូរ​មន្ត្រី​ដែល​មាន​ជំនាញ​ខាង​ផ្នែក​លទ្ធកម្ម​ស្តី​ពី​ជំនាញ​លទ្ធកម្ម​សាធារណៈ  ព្រោះ​វាអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គំរោង​ចំណាយ​របស់​មន្ទីរ​អង្គភាព​នីមួយ​ៗ​ប្រចាំឆ្នាំ ។ ក្នុង​រយៈពេល​កន្លង​មក​ថ្នាក់​ក្រោម​តែងតែ​បន្ទោស​ថ្នាក់លើ​ពី​រឿង​ការងារ​លទ្ធកម្ម​ដែលមាន​ចន្លោះ​ប្រហោង​មិន​បាន​ឆ្លើយ​តប​សម​ស្រប​ទៅ​នឹង​តំរូវការ​ជាក់ស្តែង តែ​ចាប់ពី​ពេលនេះ​ទៅ​ការ​អនុវត្ត​ការងារ​លទ្ធកម្មនៅ​តាម​អង្គភាព​នានា សូមកុំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ញឹកញាប់​ពេក លើកលែងតែ​អ្នក​នោះ​ធ្វើការ​មិនកើត​តែ​ម្តង ។

លោកស្រី​ម៉ក់ វណ្ណ​ស៊ី​ថា បាន​បញ្ជាក់​ថា «​នេះ​ជា​របត់​ថ្មី​១​សំរាប់​ឆ្នាំ​២០១៥​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងមហាផ្ទៃ​លើ​កំណែទំរង់​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ២០១៥​ ដែល​តំរូវ​លើ​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​,​ តម្លាភាព និង​ទាន់​ពេលវេលា ហើយ​បើអនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ហិរញ្ញវត្ថុ​នោះ​ទេ អង្គភាព​ទាំងនោះ​ពិតជា​មិន​អាច​ប្រើ​កញ្ចប់​ថវិកា​ប្រចាំឆមាស ឬ​ប្រចាំឆ្នាំ​បាន​ទេ​»៕ ​